ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខសួនច្បារវាលហង្ស ផ្លូវ២៤០ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
លោកវរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការខណ្ឌបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ចាន់ វិរីន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្ន សង្កាត់ គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទី២-ឈ្មោះ សួង តារាស័ក្ក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្ន ផ្លូវ បេតុង សង្កាត់ គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ។
ជនរងគ្រោះឈ្មោះ keven ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ ៣០០៧៦៩៦៣ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៣បេ ផ្លូវ៦៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន។ ជនរងគ្រោះរងរបួសកំភួនដៃខាងស្តាំ បានបញ្ជូនទៅមន្ទីរពេទ្យ ។
បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្ត ៕