ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវាលរេញសហ ការជាមួយកម្លាំងអន្តរាគមន៍ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៨និង១០នាទី នៅចំណុចថ្នល់រថភ្លើងស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យឈ្មោះ ផន វីរៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ដូចកន្លែងកើតហេតុ។
ដកហូតវត្ថុតាងរួមមានៈ ម្សៅសថ្លាចំនួន១២កញ្ចប់ សង្ស័យសារធាតុ ញៀន ទូរស័ព្ទដៃ០១គ្រឿង។
បច្ចុប្បន្នកម្លាំងជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តអនុវត្តនីតិវិធី ៕