ព្រះសីហនុ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី ស្ថិតនៅក្រុម៤ ភូមិ៤ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ វុធ ស្រីអូន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ, ទី២- ឈ្មោះ ចិន រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ក្រុម៩ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ, ទី៣-ឈ្មោះ ម៉ែន ស៊ីចាន់ ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ និងទី៤- ឈ្មោះ ហ៊ុល សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
វត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លា ០៦ កញ្ចប់, ទូរស័ព្ទ ០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ៕