បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃជាប់គ្នាបណ្តាលស្លាប់២នាក់និងរបួសធ្ងន់២នាក់នៅខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ខេត្តបន្ទាយមានជ័យគ្រោះចរាចរណ៍បានកើតឡើង៣ថ្ងៃជាប់គ្នាបណ្តាលស្លាប់២នាក់របួសធ្ងន់២នាក់។
ករណីទី១៖កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ១៥៦ បេស្ថិតភូមិស្រះគោក ស្រុកឃុំ.ស្រុកព្រះនេត្រព្រះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយយុវជន២នាក់ជាសិស្សសាលាជិះម៉ូតូហុងដាក់សេរីឆ្នាំ២០១៥ ពាក់ស្លាក់បន្ទាយមានជ័យលេខ 1M-7593 បានបើកបម៉ូតូក្នុងល្បឿនលឿនផ្លូវកងបណ្តាលបុកបង្គោលផ្លូវកោងបណ្តាលរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។ ជនរងគ្រោះ ទី១-ឈ្មោះ វង់ ចន ភេទប្រុស អាយុ១៥ឆ្នាំ (ជាសិស្ស) ទី២-ឈ្មោះ សិ ធា ភេទប្រុស អាយុ១៥ឆ្នាំ (ជាសិស្ស) ដែលរស់នៅភូមិប៉ុស្តិ៍ចាស់ ឃុំ/ស្រុកព្រះនេត្រព្រះ។
ករណីទី២៖កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៥៦ ស្ថិតភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក មានគ្រោះថ្នាក់ចរាចរណ៍បានឡើងបង្កដោយរថយន្តហ្វូតពាក់ស្លាក់លេខ ភ្នំពេញ2F-3099 បានបើកបរក្នុងល្បឿនលឿនក្នុងទិសដៅត្បូងទៅជើងបានបុកអ្នកជិះម៉ូតូម៉ាក់PCX ឆ្នាំ២០១៨ គ្មានស្លាកលេខបណ្តាលស្លាប់និងកន្លែងហើយអ្នកបើកបររថយន្តគេចខ្លួនបាត់។ ជនរងគ្រោះដែលស្លាប់ឈ្មោះ តាន់ បុត្រា ភេទប្រុស អាយុ៤៨ឆ្នាំ (មុខងារជាមន្ត្រីយោធា) ដែលរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ករណីទី៣៖កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មបាំង ឃុំបឹងបេងស្រុកម៉ាឡៃ មានករណីត្រាក់ទ័របើកធ្លាក់ផ្លូវបណ្តាលក្រឡាប់សង្កត់អ្នកបើកបរស្លាប់ភ្លាមៗ។ ដោយអ្នកបើកបរត្រាក់ទ័របើកបរក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោងបណ្តាលក្រឡាប់ធ្លាក់ប្រឡាយសង្កត់អ្នកបើកបរស្លាបភ្លាមៗ។ជនរងគ្រោះឈ្មោះ ហាន ពៅ ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិកើតហេតុ ៕