ខេត្តបន្ទាយមានជ័យ​រយៈពេល​១​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៣​ករណី​បណ្តាល​ស្លាប់​៤​នាក់​

26-January-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ រយៈពេល​១​ថ្ងៃ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៣​ករណី​បណ្តាល​ស្លាប់​៤​នាក់​ នៅ​ខេត្តបន្ទាយមានជ័យ​។​

ករណី​ទី​១​ ៖​ កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​ស្ថិត​ចំណុច​ភូមិ​អូរ​ឫស្សី​ សង្កាត់​ផ្សា​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត​ មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​ហ្នឹង​កន្លែង​។​ ជន​រង​គ្រោះ​ឈ្មោះ​ ស្រឹម​ ស្រេង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​បាន​ជិះ​ម៉ូតូ​ហុងដា​វេ​វ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ស្រវឹង​បណ្តាល​ឲ្យ​ធ្លាក់​ចូល​ប្រឡាយ​ដោយ​ខ្លួនឯង​បាក់​ក​ស្លាប់​ភ្លាមៗ​។​

​ ​ករណី​ទី​២៖​នៅ​វេលា​ម៉ោង​៣​និង​០៥​នាទី​ថ្ងៃ​ទី​២៥​ ខែមករា​ឆ្នាំ​២០១៨​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ភូមិ​ជំទាវ​ឃុំ​ឫស្សី​ក្រោយ​ ស្រុក​មង្គល​បូ​រី​ មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​បណ្តាល​ស្លាប់​ម្នាក់​នៅ​ហ្នឹង​កន្លែង​។​ បង្ក​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 2A-8780​ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ជាមួយ​ម៉ូតូ​ ម៉ាក​ហុងដា​សេរី​ចាស់​បណ្តាល​ឲ្យ​ស្លាប់​ហ្នឹង​កន្លែង​។​ ជន​រង​គ្រោះ​ឈ្មោះ​ ហន​ ចំ​រ៉ុ​ង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​វត្ត​ចែង​ ឃុំ​អូរ​ដំបង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។​
​ ​
​ករណី​ទី​៣​ ៖​ នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦​អា​ ស្ថិត​ភូមិ​គោក​តា​ឯក​ ឃុំ​តា​បែន​ ស្រុក​ស្វាយចេក​ មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ជន​រង​គ្រោះ​២​នាក់​ស្លាប់​។​

​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្ក​ដោយ​រថយន្ត​ហ្វ័​រ​រេ​ន័​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 2I-3014​ បាន​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ពាក់​ស្លាក់​លេខ​ បន្ទាយ​មាន​ជ័យ​1Q-8043​ ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ហ្នឹង​កន្លែង​។​

​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ នេ​ ឡា​ម​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ទី​២-​ឈ្មោះ​ ម៉ុ​ក​ មឿ​យ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជន​រង​គ្រោះ​រស់នៅ​ភូមិ​គោក​កី​ ឃុំ​តា​ផូ​ ស្រុក​ស្វាយចេក​ ៕​ 

ចំនួនអ្នកទស្សនា

    20639047

  • ថ្ងៃនេះ1991
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1991
  • ខែនេះ196591
  • ឆ្នាំនេះ196591
  • សរុប20639047