ភ្នំពេញ ៖ ជនជាតិម៉ាឡេស៊ីម្នាក់បង្កការអុកឡុកនៅមុខស្ថានទូតម៉ាឡេស៊ី ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនមកការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ហេតុការចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៦និង១០នាទី នៅមុខស្ថានទូតម៉ាឡេស៊ីទីតាំងគ្មានលេខផ្លូវព្រះនរោត្តមភូមិ១០ ក្រុម៦១សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញបានឲ្យដឹងថា ជនជាតិម៉ាឡេស៊ីឈ្មោះ EDMUND MELVILLE FELIX ភេទ្រុស អាយុ៤៩ឆ្នាំ បានមកអុកឡុកនៅមុខស្ថានទូតដោយស្រែកថាខ្លួនបានបាត់ប៉ាស្ព័រសូមឲ្យស្ថានទូតជួយដោះស្រាយប៉ុន្តែខាងស្ថានទូតបានដោះស្រាយរួចម្តងហើយតែគាត់នៅតែមកអុកឡុកដដែលចំនួន០៥ដងហើយ។
បច្ចុប្បន្នកម្លាំងការិយាល័យបាន ធ្វើលិខិតប្រគល់ខ្លួនជាមួយខាងស្ថានទូតដើម្បីបញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើប្បីចាត់ការបន្ត ៕