ភ្នំពេញ ៖ កម្លាំងនគរអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី កម្លាំងមូលដ្ឋានខណ្ឌចំការមននិងកម្លាំងនគរបាលចិនដែលដឹននាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យកន្លែងជនជាតិចិនស្នាក់នៅនិងកន្លែងធ្វើការរបស់ជនជាតិចិនពាក់ព័ន្ធចាប់ជម្រិតតាមប្រព័ន្ធអ៊ិនធើណិត(VOIP)។
ប្រតិបត្តិការខាងលើបានធ្វើនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅក្នុងខុនដូឈ្មោះ RATANA Residence Tower ជាន់ទី៥ ផ្លូវលេខ៤៤៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានដោយដឹងថាជនជាតិម្នាក់ក្នុងចំណោមបក្ខពួក២៥នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅព្រលានយន្តហោះខេត្តសៀមរាប បម្រុងឡើងយន្តហោះទៅប្រទេសកំណើតរបស់ខ្លួនហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកន្លែងស្នាក់នៅនិងកន្លែងធ្វើការបស់ខ្លួននៅទីតាំងខាងលើដើម្បីត្រួតពិនិត្យនិងប្រមូលភស្តុតាង។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ជនសង្ស័យផ្សេងទៀតមិនមែនដឹងខ្លួនមុនហើយគេចខ្លួនទេ ដោយសារជិតដល់ថ្ងៃចូលឆ្នាំប្រពៃណីចិនទើបជនសង្ស័យទាំងនោះទៅស្រុកអស់នៅសល់តែជនសង្ស័យម្នាក់ដែលសមត្ថកិច្ចយើងឃាត់ខ្លួន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួននៅអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ដើម្បីការសាងឯកចាត់ការតាមនីតិវិធី ៕