ឪពុក​ម្តាយ​មិន​ប្រយ័ត្ន​បាត់​កូន​ស្លាប់​ក្នុង​ទឹកទន្លេ

31-January-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​ ៖​ ឪពុក​ម្តាយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ថែរក្សា​កូន​ខ្លួន​ធ្វើ​ឱ្យ​កុមារី​អាយុ​៣​ឆ្នាំ​ម្នាក់​ស្លាប់​ក្នុង​ទឹកទន្លេសាប​ ក្បែរ​ផ្ទះ​បណ្តែត​ទឹក​ ស្ថិត​ក្នុងភូមិ​ព្រែក​ ឃុំ​រាំង​ទិល​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ ឧប្បទ្ទវ​ហេតុនេះ​កើតឡើង​ នៅ​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៨​។​

​ តាម​ការ​ឱ្យ​ដឹង​ពី​អាណាព្យាបាល​ត្រូវជា​ម្តាយ​កេ្ម​ងរ​ង​គ្រោះ​ឈ្មោះ​ម៉ឺង​ ធា​វ​ អាយុ​៣០​ឆ្នាំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ក្មេង​រង​គ្រោះ​ឈ្មោះ​នី​ សារី​ ភេទ​ស្រី​ អាយុ​៣​ឆ្នាំ​ បាន​ដើរ​លេង​ក្នុងផ្ទះ​បណ្តែត​ទឹក​របស់​ខ្លួន​ ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ​ ខណៈ​គាត់​និង​ប្តី​របស់​គាត់​ឈ្មោះ​ ញៀន​ នី​ អាយុ​៣១​ឆ្នាំ​ ភ្លេចខ្លួន​ដោយ​ជាប់រវល់​កិច្ច​ផ្ទះ​មួយ​ពព្រិច​ភ្នែក​ស្រាប់តែ​បាត់​កូន​ក៏​ស្រែក​ផ្អើល​ឆោឡោ​សួរ​អ្នក​រស់នៅ​ជិតខាង​ដែល​មានផ្ទះ​បណ្តែត​ទឹក​ដូច​គ្នា​ដើម្បីរ​កកូន​របស់​ខ្លួន​ប៉ុន្តែ​គ្មាន​អ្នក​ណា​បានដឹង​នោះ​ឡើយ​ ពី​នាក់​ប្តី​ប្រពន្ធ​មាន​មន្ទិល​សង្ស័យ​ថា​ កូន​របស់​ខ្លួន​ពិតជា​ធ្លាក់ទឹក​លង់​ស្លាប់​ព្រោះ​នៅ​ព័ន្ធ​ជុំវិញ​ផ្ទះ​សុទ្ធ​ទឹក​ ដូច្នេះ​ក៏​ចុះ​ទឹក​ដើរ​រាវរក​ក៏​ប្រទះ​ឃើញ​កូន​របស់​គាត់​ដេក​ស្លាប់​ក្នុង​ទឹក​ក្បែរ​ផ្ទះ​របស់​ខ្លួន​ ក៏​នាំ​ប្តី​ប្រពន្ធ​ស្រង់​យក​មក​ដាក់​លើ​ផ្ទះ​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រាំង​ទិល​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​ថា​ ក្រោយ​ពី​ទទួល​ដំណឹង​មាន​ក្មេង​ធ្លាក់ទឹក​លង់​ស្លាប់​ ក៏​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ឃើញ​ថា​ ក្មេង​រង​គ្រោះ​ឈ្មោះ​នី​ សារី​ បាន​លង់ទឹក​ទន្លេស្លាប់​មែន​ សាកសព​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​តាម​ប្រពៃណី​ ៕

ចំនួនអ្នកទស្សនា

    20638637

  • ថ្ងៃនេះ1581
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1581
  • ខែនេះ196181
  • ឆ្នាំនេះ196181
  • សរុប20638637