បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន៤១៥គ្រួសារសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋបានអាស្រ័យផលវិញលើដី១,៨១៥ហិតាដែលរដ្ឋកាត់ចូលតំបន់ការពារបរិស្ថានខណៈពេលចុះដោះស្រាយកាលពីថ្មីនេះនៅស្រុកព្រះនេត្រព្រះ។
ប្រជាពលរដ្ឋតំណាងបានប្រាប់ថា ផ្ទៃចំនួន១,៨១៥ហិតានេះកាលពីមុនប្រជាពលរដ្ឋ២ភូមិមាន ភូមិក្របៅ និងភូមិកំពង់ក្រសាំងក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានអាស្រ័យផលមានដីមួយចំនួនធំធ្វើស្រែមួយចំនួនតូចធ្វើចំការ។
ក្រោយមករាជរដ្ឋាភិបាលកម្ពុជាបានកាត់ចូលដីតំបន់ការពារបរិស្ថានជុំវិញបឹងទន្លេសាបមានមានតំបន់ពីរផ្ទៃដីទំហំ៥០៥ហិតា និងតំបន់បីមានផ្ទៃដី១,៣១០ហិតា ដែលជាដីប្រជាពលរដ្ឋអាស្រ័យកន្លងមកចំនួន៤១៥គ្រួសារ ប៉ះពាល់២ភូមិក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ ហើយប្រជាពលរដ្ឋសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋចំនួន៤១៥គ្រួសារទទួលបានដីដែលកាត់ចូលតំបន់ការពារបរិស្ថានទំហំ១,៨១៥ហិតាបានអាស្រ័យផលវិញ។
លោក អែល ណុក មេឃុំភ្នំលៀបបានបញ្ជាក់ថា រយៈពេលកន្លងមកដីអាស្រ័យផលរបស់ប្រជាពលរដ្ឋដែលត្រូវរាជរដ្ឋាភិបាលកម្ពុជាកាត់ចូលតំបន់ការពារបរិស្ថានបឹងទន្លេសាបលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យដោយពិនិត្យឃើញជាក់ស្តែងប្រជាពលរដ្ឋអាស្រ័យផលធ្វើស្រែនិងចំការបានធ្វើលិខិតស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតផ្តល់ដីអោយប្រជាពលរដ្ឋបានអាស្រ័យផលសម្រាប់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលកន្លង។
ក្នុងកិច្ចប្រជុំរកដំណោះស្រាយជូនប្រជាពលរដ្ឋលោក ហែល តូនី អគ្គលេខាធិការអាជ្ញាធរបឹងទន្លេសាបបានបញ្ជាក់ថាអ្វីដែលជាសូមណូមពរប្រជាពលរដ្ឋដែលត្រូវបានរាចរដ្ឋាភិបាលកម្ពុជាកាត់ដីចូលតំបន់ការពារបរិស្ថានជុំវិញបឹងទន្លេសាបតំបន់៣នោះ គឺលោកនិងយកសំណើរនេះជូនដល់ថ្នាក់លើដើម្បីសម្រេចយ៉ាងណានោះលោកមិនទាន់ហ៊ានសម្រេចនៅឡើយទេ ៕