នាយករង​សាលា​មិត្តភាព​ ដាក់​ទណ្ឌកម្ម​សិស្ស​ តាម​បែប​ក្រៅ​ប្រព័ន្ធ​អប់រំ​

01-February-2018 | ដោយ ពលមនសិការ

បាត់ដំបង​ ៖​ មាន​មជ្ឈដ្ឋាន​ជា​ច្រើន​ ពិសេស​គឺ​អាណាព្យាបាល​សិស្ស​ផ្ទាល់​តែ​ម្តង​កំពុង​សម្តែង​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​កូនៗ​របស់​ពួក​គាត់​ តាម​បែប​ក្រៅ​ប្រព័ន្ធ​អប់រំ​ ពី​សំណាក់​លោក​នាយករង​សាលា​មួយ​រូប​ដែល​ធ្វើ​អោយ​ប្រភព​ជា​ច្រើន​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ​ ដោយសារ​តែ​គណៈ​គ្រប់គ្រង​សាលា​គ្មាន​វិធីសាស្ត្រ​អប់រំ​អោយ​សម​ស្រប​ជា​គ្រូបង្រៀន​ ។​

​យោង​តាម​សាក្សី​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​៩​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​0១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ មិត្តភាព​ ដែល​ស្ថិត​ភូមិ​ដាំ​ស្ពៃ​សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ គឺជា​ពេល​ដែល​សិស្ស​ត្រូវ​ចេញលេង​ ហើយ​ក៏​មាន​សិស្ស​ថ្នាក់​ទី​៤​ ចំនួន​២​នាក់​ មានការ​ទាស់ទែង​គ្នា​ ដោយពេល​នោះ​បុគ្គលិក​សិក្សា​ទាំងអស់​កំពុង​ចូលរួម​ប្រជុំ​ផង​។​

​ឃើញ​ទ​ង្វើ​របស់​សិស្ស​បែប​នេះ​ លោក​ នាយករង​ សោម​ សុវត្ថិ​ ដែល​ជា​គណៈ​គ្រប់គ្រង​សាលា​ គ្មាន​វិធីសាស្ត្រ​និង​ចិត្តសាស្ត្រ​តាម​បែប​ជា​អ្នក​អ្នក​អប់រំ​ឡើយ​ ដោយ​លោក​បាន​​នាំ​សិស្ស​ទាំង​២​នាក់​នោះ​ អោយទៅ​ឈរ​នៅ​មុខ​ដងទង់​ជាតិ​ក្នុង​បរិវេណ​សាលា​ ដោយ​បានអោយ​ពាក់​បន្តោង​ ក​ ដូច​អ្នកទោស​កណ្តាល​ថ្ងៃ​ក្តៅ​ ដែល​ទារុណកម្ម​នេះ​ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ក្រសែភ្នែក​មហាជន​ ជា​ច្រើន​រាប់​មិន​អស់​ព្រោះ​ការ​កំណត់​អោយ​ឈរ​នេះ​ មាន​រយៈពេល​ចាប់ពី​ម៉ោង​ ៩​ និង​៤៥​នាទី​ រហូត​ដល់​ម៉ោង​១០​និង​១៥​នាទី​។​

​យោង​តាម​ច្បាប់​នា​ពេល​បច្ចុប្បន្ន​ ដែល​ក្រសួង​ ឬ​ក៏​រាជរដ្ឋាភិបាល​ កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​នោះ​ គឺ​ការ​គាំទ្រ​កុមារ​ ដោយ​គ្រប់​គ្នា​ត្រូវ​បញ្ចៀស​នូវ​ការ​ធ្វើ​ទារុណកម្ម​ និង​​ពលកម្ម​លើ​កុមារ​ ប៉ុន្តែ​នៅ​ពេល​នេះ​លោក​នាយករង​ បាន​អនុវត្តន៍​ នូវ​សកម្មភាព​ ដ៏​អាក្រក់​ជាទី​បំផុត​ ដែល​វា​ជា​សកម្មភាព​មួយ​ធ្វើ​អោយ​អាណាព្យាបាល​សិស្ស​មិន​អាច​ទទួលយក​បាន​ឡើយ​ នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​វា​ក៏​ជា​ភាព​អា​មាស់​មួយ​ នៃ​ដើមចម​ធ្វើ​អោយ​សិស្ស​បាត់​មុខ​ពីសា​លា​ផង​ដែរ​។​

​រាល់​សកម្មភាព​ និង​ទ​ង្វើ​ខាងលើ​ របស់​លោក​នាយករង​ សោម​ សុវត្ថិ​ គួរ​ណាស់​តែ​លោក​ប្រធាន​ការិយាល័យ​អប់រំ​លោក​ប្រធាន​មន្ទីរ​អប់រំ​ និង​លោក​រដ្ឋមន្ត្រី​ ក្រសួង​អប់រំ​មេត្តា​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​បុគ្គល​រូប​នេះ​ ព្រោះ​រឿងអាស្រូវ​ ផ្ទៃក្នុង​សាលា​ ដែល​តែងតែមាន​ភាព​មិន​ចុះសម្រុង​ជាមួយ​បុគ្គលិក​សិក្សា​ជា​ច្រើន​មិន​ទាន់​ស្រាយ​ចេញ​នៅឡើយ​រហូត​មានការ​ស្រាវជ្រាវ​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​កេង​ប្រ​វ័​ញ​ថវិការដ្ឋ​ ដែល​អង្គភាព​នេះ​បាន​រក​ឃើញ​កំហុស​ជា​ច្រើន​ចំណុច​ផង​នោះ​បែរជា​ឥឡូវ​កាន់តែ​បញ្ចេញ​នូវ​កាយវិកា​ មិន​សមជា​ថ្នាក់ដឹកនាំ​របស់​ជួរ​អប់រំ​ទាល់តែ​សោះ​និង​នៅ​មានរឿង​ជា​ច្រើន​ទៀត​ដែល​បុគ្គល​នេះ​បាន​ប្រព្រឹត្ត​នា​ពេល​កន្លង​មក​ ដូច្នេះ​រាល់​សកម្មភាព​ខាងលើ​ តើ​ថ្នាក់ដឹកនាំ​នៃ​ជួរ​អប់រំ​ នឹង​មាន​ចំណាត់ការ​ដែរ​ឬទេ​ ?​ ៕​

ចំនួនអ្នកទស្សនា

    20638657

  • ថ្ងៃនេះ1601
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1601
  • ខែនេះ196201
  • ឆ្នាំនេះ196201
  • សរុប20638657