ព្រោះតែ​សេព​គ្រឿងញៀន​ធ្វើ​ឲ្យ​កូនប្រុស​គម្រាម​ អាក​ម្តាយ​សម្លាប់​ចោល​

01-February-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​ ៖​ បុរស​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​២​នាទី​ព្រឹក​ថ្ងៃ​ទី​០១​ខែកុម្ភៈ​ ឆ្នាំ​២០១៨​ មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

តាម​ការ​រៀបរាប់​របស់​អាណាព្យាបាល​ជនសង្ស័យ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ឈ្មោះ​ ងឿ​ន​ ច​ន្ទ្រា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ត្រូវជា​កូន​របស់​គាត់​រស់នៅ​ភូមិ​វាល​ ឃុំ​វាល​ ស្រុក​កណ្តៀង​ បាន​យក​កង់​មួយ​គ្រឿង​ចេញពីផ្ទះ​ ទៅ​បញ្ចាំ​ហើយ​មក​ប្រាប់​ម្តាយ​ជា​ជន​រង​គ្រោះ​ ឲ្យ​ទៅ​លោះ​យក​កង់​មក​វិញ​ អ៊ុំ​ស្រី​ ក៏​សួរ​ដំណើរ​ទំនង​អំពី​កន្លែង​បញ្ចាំ​ ក្រោយ​ពី​ជនសង្ស័យ​ប្រាប់​អំពី​ទីតាំង​ដែល​គេ​យក​កង់​ទៅ​បញ្ចាំ​បាន​ច្បាស់លាស់​គាត់​ក៏​រុះ​រាន​ទៅ​លោះ​ពី​អ្នក​បញ្ចាំ​ យក​មក​ផ្ទះ​វិញ​ ហើយ​លាក់​ទុក​មិន​ជនសង្ស័យ​បាន​ជិះ​ដូច​មុន​ទៀត​ឡើយ​។​ ដោយ​ដឹង​ថា​ម្តាយ​ទៅ​លោះ​កង់​យក​មក​ផ្ទះ​វិញ​ ជនសង្ស័យ​បាន​គម្រាម​ ម្តាយ​បើ​មិន​ឲ្យ​ទៅ​វា​ជិះ​ វា​នឹង​អាក​សម្លាប់​ម្តាយ​របស់​ខ្លួន​ចោល​ ដោយ​មានការ​ភិតភ័យ​អុំ​ស្រី​ ជា​ជន​រង​គ្រោះ​ ក៏​បាន​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​អំពី​ករណី​រឿង​នេះ​។​

​ក្រោយ​ពី​ទទួល​បាន​ពាក្យ​ លោក​វរសេនីយ៍ទោ​ លីវ​ សេង​ហ៊ី​ម​ បាន​ចាត់តាំង​កម្លាំង​ចុះ​ដល់​ភូមិសាស្ត្រ​ ដែល​ជន​រង​គ្រោះ​រស់នៅ​ខាងលើ​ ហើយ​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ងឿ​ន​ ច​ន្ទ្រា​ មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ហើយ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។​

​លោក​ លីវ​ សេង​ហ៊ី​ម​ បាន​បន្ត​ថា​ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​ ពិនិត្យ​ឃើញ​ថា​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ដូច្នេះ​ជនសង្ស័យ​រូប​នេះ​ មាន​សារធាតុ​ញៀន​ ទើប​ហ៊ាន​ប្រើ​ពាក្យ​សម្តី​ គម្រាម​គំ​ហែង​សម្លាប់​ម្តាយ​បែប​នេះ​ ៕

ចំនួនអ្នកទស្សនា

    20638477

  • ថ្ងៃនេះ1421
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1421
  • ខែនេះ196021
  • ឆ្នាំនេះ196021
  • សរុប20638477