ប្រជា​កសិករ​សប្បាយ​ចិត្តការ​ប្រ​ផល​ស្វាយកែវ​រមៀត​តែ​ព្រួយបារម្ភ​ទីផ្សារ​នាំ​ចេញ​

01-February-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ ប្រជា​កសិករ​ខេត្តបន្ទាយមានជ័យ​សប្បាយ​ចិត្តការ​ប្រ​ផល​ស្វាយកែវ​រមៀត​តែ​ព្រួយបារម្ភ​ទីផ្សារ​នាំ​ចេញ​សង្ឃឹមថា​ប្រសើរ​ជាង​ឆ្នាំ​មុន​១​គីឡូក្រាម​ តម្លៃ​១,៤០០​រៀល​។​

​ប្រជា​កសិករ​ដែល​ដាំ​ស្វាយកែវ​មៀត​បាន​ប្រាប់​ថា​៖​គាត់​សប្បាយ​ចិត្តការ​ដាំ​ដំណាំ​ស្វាយកែវ​រមៀត​ព្រោះ​ដាំ​ប្រមាណ​ជា​២​ទៅ​៣​ឆ្នាំ​ទទួលផល​ហើយ​គាត់​ដាំ​ស្វាយកែវ​រមៀត​នេះ​ទើប​ទទួល​បាន​២​ឆ្នាំ​កាលពី​ឆ្នាំ​២០១៦​គាត់​បាន​លក់​អោយ​ឈ្មួញ​ទទួល​ទិញ​ដល់​ចំការ​តែ​ឆ្នាំ​នេះ​មានការ​ព្រួយបារម្ភ​ចំពោះ​ទីផ្សារ​ព្រោះ​ឆ្នាំ​២០១៧-២០១៨​នេះ​ ទទួលផល​ល្អ​ជាង​ឆ្នាំ​២០១៦​កន្លង​ទៅ​។​
​ ​
​ប្រជា​កសិករ​បាន​បញ្ជាក់​ថា​៖​ស្វាយ​កែ​រមៀត​កាល​ឆ្នាំ​២០១៦១​គីឡូក្រាម​ តម្លៃ​១,៤០០​រៀល​ទិញ​ដល់​ចំការ​ ឈ្មួញ​ដែល​ទទួល​ទិញ​ទៅ​លក់​បន្ត​ស្វាយ​ល្អ​ជាប់​ប៉ាន់​គឺ​ស្វាយកែវ​រមៀត​ហើយ​ទីផ្សារ​នាំ​ចេញ​តាម​ច្រក​ប៉ៃលិន​លក់​អោយ​ឈ្មួញ​ថៃ​។​
​ ​
​លោក​ រុន​ សុ​ផា​ន់​ណា​រ៉ា​ ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ​នៃ​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថា​៖​ក្នុង​ឆ្នាំ​២០១៧-.២០១៨​នេះ​ខេត្តបន្ទាយមានជ័យ​មាន​ដំណាំ​ស្វាយ​មាន​ផ្ទៃដី​២,៨៥៣​ហិតា​ ដំណាំ​ស្វាយ​ដែល​ដាំ​មិន​ទាន់​ទទួលផល​ផ្ទៃដី​៧៧៤​ហិតា​ ផ្ទៃដី​ទទួលផល​៧៣៧​ហិតា​។​
​ ​
​លោក​ ប៉ុក​ ឡាយ​ជី​ ប្រធាន​ស្តីទី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថា​ ដំណាំ​ស្វាយ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​ឈ្មួញ​ទទួល​ទិញ​នាំ​ចេញ​លក់​មាននៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ៃលិន​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​គឺ​ស្វាយកែវ​រមៀត​ឈ្មួញ​ទិញ​ដល់​ចំការ​១​គីឡូក្រាម​តម្លៃ​១,៤០០​រៀល​ និង​លក់​ចេញ​ឈ្មួញ​ថៃ​ទទួល​ទិញ​គិត​ប្រាក់​រៀល​១​គីឡូក្រាម​ តម្លៃ​១,៦០០​រៀល​ តែ​ក្នុង​២០១៧​និង​២០១៨​នេះ​ស្វាយ​ដែល​ជាប់​ប៉ាន់​ឈ្មួញ​ទទួល​ទិញ​នាំ​ចេញ​អាច​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​២០១៦​កន្លង​ទៅ​៕

ចំនួនអ្នកទស្សនា

    20638767

  • ថ្ងៃនេះ1711
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1711
  • ខែនេះ196311
  • ឆ្នាំនេះ196311
  • សរុប20638767