ភ្នំពេញ ៖ កម្លាំងអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេងនិងអនុវត្តនីតិវិធី និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌច្បារអំពៅ សម្របសម្រួលផ្លូលច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ចំនួន២ទីតាំង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៥និង០៥នាទី។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថាទីតាំងទី០១ ៖ សិប្បកម្មឈើ ភូមិបឹងព្រលិត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ជាលទ្ធផល៖ ពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន០៨នាក់ (ស្រី០១នាក់) គ្មានលិខិតឆ្លងដែនហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ។
ទីតាំងទី០២ ៖ ហាងលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ផ្ទះលេខ៥៩ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន០២នាក់ស្រី ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕