បន្ទាយមានជ័យ ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងរបស់ប្រពន្ធជនសង្ស័យ ពីបទរំលោភកូនស្រីបង្កើនបានសម្រេចជាច្រើនដងត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកវរសេនីយ៍ទោ ភឿក ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ជនសង្ស័យដែលរំលោភកូនស្រីបង្កើតមានឈ្មោះ ឈុន សារុំ អាយុ៣៤ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំបុស្បៅ ស្រុកព្រះនេត្រព្រះ។
លោកបានបញ្ជាក់ថា នៅពេលដែលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងនគរបាលជំនាញបានទទួលពាក្យបណ្តឹងពីម្តាយកុមារីរងគ្រោះ អាយុ១២ឆ្នាំ បានប្តឹងឈ្មោះ ឈុន សារុំ ជាឪពុកបង្កើតបានធ្វើសកម្មភាពរំលោភកូនស្រីបង្កើតបានសម្រេចជាច្រើនលើកនៅពេលដែលទៅធ្វើការនៅប្រទេសថៃនិងផ្ទះស្រុកខ្មែរខណៈពេលដែលប្រពន្ធមិនបាននៅផ្ទះឆ្លៀតរំលោភកូនស្រីបង្កើតរហូតនាងស៊ូទ្រាំការឈឺចាប់មិនបានក៏ប្រាប់ម្តាយប្តឹងសមត្ថកិច្ចចាប់ខ្លួនថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នៅក្នុងទឹកដីថៃ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបានបញ្ជាក់ថា ជនសង្ស័យនៅពេលឃាត់ខ្លួនគឺទទួលបណ្តឹងពីម្តាយកុមារីរងគ្រោះហើយកម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីចាត់ការតាមច្បាប់ ៕