បន្ទាយមានជ័យ ៖ រថយន្តម៉ាស់ស្តាពណ៌ត្រេអ៊ី ពាកស្លាក់ ខ.ម ១គ្រឿង ដឹកឈើតាត្រាវ៣២ដុំ បម្រុងនាំចូលប្រទេសថៃត្រូវបានកម្លាំងនគរបាលឃាត់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ថា កាលពីវេលាម៉ោង១០និង៣៥នាទីកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ស្ថិតភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ កម្លាំងនគរបាលអធិការដ្ឋានស្រុកម៉ាឡៃបានឃាត់រថយន្ត១គ្រឿងធុនម៉ាស់ស្តា ស៊េរីទំនើបចង្កូតស្តាំពណ៌ត្រីអ៊ី ពាក់ស្លាក់លេខខេមរភូមិន្ទ ០៦2-3586 ដែលដឹកឈើប្រណិតចំនួន៣២ដុំប្រភេទឈើតាត្រាវដោយល្មើសច្បាប់ក្រោយពេលឃាត់ម្ចាស់ជាអ្នកបើកបរត្រូវបានគេចខ្លួនបាត់។
កម្លាំងនគរបាលបានបញ្ជាក់ថា ក្រោយពេលឃាត់រថយន្តស៊េរីទំនើបដឹកឈើតាត្រាវហើយបាននាំយកមកអធិការដ្ឋាននគរបាលស្រុកម៉ាឡៃរៀបចំឯកសារបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យបានធ្វើការពិនិត្យគឺរថយន្តដឹកឈើប្រណិតដោយល្មើសច្បាប់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់។
តាមព័ត៌មានបានដឹងរថយន្តស៊េរីទំនើបដែលដឹកឈើប្រណិតប្រភេទឈើតាត្រាវនេះដឹកចេញពីខេត្តឧត្តរមានជ័យកាត់តាមផ្លូវបន្ទាត់ព្រំដែនគោលបំណងនាំចេញទៅតាមច្រករបៀងខុសច្បាប់បឹងបេង ស្ថិតឃុំបឹងបេង ស្រុកម៉ាឡៃ ឈ្មួញខ្មែរនាំឈើចូលទៅថៃគឺប្រភេទឈើតាត្រាវឈ្មួញនាំចូលឈើពីថៃប្រភេទឈើក្រញូងដែលនាំចូលតាមច្រករបៀងបន្ទាត់ព្រំដែនស្ទើរាល់យប់ ៕