ព្រះសីហនុ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសាធាតុញៀន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅក្រុម១៧ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យទី១- ឈ្មោះ ពេជ្រ ទី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ និងទី២- ឈ្មោះ សំ ម៉ៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។
វត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លា០២កញ្ចប់ ថ្នាំគ្រវី០១គ្រាប់, ទូរស័ព្ទ០២គ្រឿង, លុយ ៥០ម៉ឺនរៀល និង ៣៦៦ ដុល្លារ, ម៉ូតូ ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕