ស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទតារា ស្នងការតខេត្តស្ទឹងត្រែងបានឲ្យដឹងថាអ្នកទោសដែលហែកគុកបម្រុងរត់គេចខ្លួននៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានវិញអស់ហើយ។
លោកស្នងការបានបន្តថាមុនពេលកើតហេតុអ្នកទោសទាំងនោះមានចំនួន ៥នាក់ ត្រូវមន្ត្រីជំនាញបានអោយមកធ្វើការសម្អាតជុំវិញបរិវេណពន្ធនាគារ ឃើញឱកាសល្អមានបំណងចង់រត់គេ តែត្រូវកម្លាំងនគរបាលប្រឃាត់មកវិញទាំងអស់៕