កំពង់ចាម ៖ មនុស្សស្រី២នាក់បានរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកតុការបុកបង្គោលភ្លើងចូលផ្ទះប្រជាពលរដ្ឋ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩និង៣៣នាទី នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ៧៣-៧៤ ភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយដឹកតុការ ពាក់ស្លាកលេខ ភ្នំពេញ 3B-6007 អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ បើកពីទិសខាងលិចទៅ ទិសខាងកើតរេ ចង្កូតបុកបង្គោលភ្លើងចូលផ្ទះប្រជាពលរដ្ឋតែម្តង។ មូលហេតុរថយន្តហ្វ្រាំងអត់ ដំណើរការ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុវាស់វែងយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការស្រុកដើម្បីដោះស្រាយតាមនីតិវិធី ៕