កំពង់ចាម ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩និង៤០នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង
នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ភូមិតាសែន ឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពុងចាម រវាងរថយន្តម៉ាកហ៊ិនយ៉ាន់ដាយពាក់ស្លាកលេខ ព្រះសីហនុ 3A-3742 បើកបរ ដោយឈ្មោះ ទឹម ប្រុសរ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិស្រាមជើង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកពីលិចទៅកើតបុករថយន្តម៉ាក starex ពាក់ស្លាកលេខ ភ្នំពេញ 2AP-4134 បើកបរដោយឈ្មោះញ៉ិល រក្សា ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បុកពីក្រោយបើកស្របទិសគ្នាលិចទៅកើតហើយរថយន្តម៉ាកហ៊ីយ៉ាន់ដាយដដែល បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកកាមរីឆ្លាមពាក់ស្លាកលេខ កណ្តាល2A-4591 បើកបរដោយឈ្មោះ ជី សុខខេម ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បុកពីក្រោយបើកស្របទិសពីលិចទៅកើតករណីនេះបណ្ដាលឲ្យខូចរថយន្ត០៣គ្រឿង លក្ខណៈស្រាល ករណីនេះពុំមានរងរបួសមនុស្សទេ។
មូលហេតុបណ្ដាលមកពីរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ប្រាស់ល្បឿនបណ្ដាលឲ្យបុករថយន្ត០២គ្រឿង បើកស្របទិស នៅខាងមុខតែម្តង។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុកជើងព្រៃ ៕