ភ្នំពេញ ៖ កម្លាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោកបានបង្ក្រាបករណីរថយន្តក្រុងដឹកអ្នកដំណើរបង្កប់ឈើប្រណិត។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៣៤៧កែង៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោកបានឲ្យដឹងថាឈើប្រណិតដែលសមត្ថកិច្ចបានដកហូតមានចំនួន ៣៥ដុំ ហើយរថយន្តដែលបង្កប់ឈើប្រណិតខាងលើជារបស់ក្រុមហ៊ុន ស្ទឹងសែន នីកា ខូ,អិល,ធី,ឌី ដឹកអ្នកដំណើរ។ ក្រោយកើតហេតុសមត្ថកិច្ចបានយកសម្ភារៈពាក់ព័ន្ធយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ៕