បន្ទាយមានជ័យ៖នាំកូនឈប់ម៉ូតូចិញ្ចើមផ្លូវត្រូវរថយន្តដឹកទំនិញធុនតោនកន្លះបុករះបណ្តាលស្លាប់៣នាក់របួសធ្ងន់ម្នាក់ដែលកើតឡើងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់និមិត្តក្រុងប៉ោយប៉ែត។
មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់៣នាក់មានទី១-ឈ្មោះ ភួង ស៊ីនឿន ភេទស្រីអាយុ៣១ឆ្នាំ(ត្រូវជាម្តាយ) ទី២-ឈ្មោះ ពៅ សុខពិទូទ្រ ភេទប្រុស អាយុ០១ឆ្នាំ(ត្រូវជាកូនប្រុស) ទី៣-ឈ្មោះ ជឿន ដារ៉ា ភេទប្រុស អាយុ០៨ឆ្នាំនិងរបួសធ្ងន់ឈ្មោះ ពៅ រស្មី ភេទស្រី អាយុ០៧ឆ្នាំ(កូនស្រី)ជនរងគ្រោះរស់នៅភូមិកើតហេតុ។
អ្នកឃើញហេតុការបានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះឈ្មោះ ភួង ស៊ីនឿន បាននាំកូនប្រុស-ស្រីចតម៉ូតូម៉ាក់ហុងដាសេ១២៥ដែលពាក់ស្លាក់លេខបន្ទាយមានជ័យ 1F-1553 នៅនិងចិញ្ចើមខាងជើងជាមួយកូនប្រុស-ស្រី២នាក់និងអ្នកជិតខាងម្នាក់ឈរក្បែរម៉ូតូស្រាប់តែមានរថយន្ត១គ្រឿងម៉ាក់ហ៊ីយ៉ាន់ដាយបើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានបុករះបណ្តាលស្លាប់៣នាក់និងកន្លែងនិងម្នាក់របួសធ្ងន់ហើយរថយន្តដែលបង្កធ្លាក់ទឹកដោយឡែកជនរងគ្រោះត្រូវបានសង្គ្រោះបន្ទាន់។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីជំនាញចុះពិនិត្យវាស់វែងគឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយអ្នកបើកបររថយន្តក្នុងល្បឿនលឿនបណ្តាលបុកជនរងគ្រោះចតម៉ូតូនៅចិញ្ចើមផ្លូវបណ្តាលស្លាប់៣នាក់របួសធ្ងន់ម្នាក់ចំណែកអ្នកបើកបររថយន្តគេចខ្លួន។ ហើយរថយន្តដែលបង្កក្រោយពេលវាស់វែងហើយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីអនុវត្តតាមច្បាប់ ៕