អាជ្ញាធរ​ខេត្ត​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ផ្លូវជាតិ​លេខ​៥​ដែល​ដោះស្រាយ​ហើយ​ត្រូវ​សហការ​រុះរើ​អោយ​បាន​ឆាប់​

05-February-2018 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​ ៖​ អាជ្ញាធរ​ខេត្ត​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ផ្លូវជាតិ​លេខ​៥​ ដែល​ដោះស្រាយ​ហើយ​ត្រូវ​សហការ​រុះរើ​បាន​ឆាប់​ដើម្បី​ស្ថា​នា​ផ្លូវ​។​

ជាក់ស្តែង​នៅ​ពេល​ដែល​ឃើញ​សកម្មភាព​ក្រុមហ៊ុន​កំពុង​ដំណើរ​កសាង​ផ្លូវជាតិ​លេខ​៥​ ក្នុងស្រុក​មង្គល​បូ​រី​និង​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ដែល​ជា​ប្រភេទ​ផ្លូវ​ដែល​ធំ​នៅ​ទិសពាយ័ព្យ​ នៃ​ប្រទេស​កម្ពុជា​។​ ប្រជាពលរដ្ឋ​ឃើញ​ការ​ស្ថាបនា​ផ្លូវ​ សប្បាយចិត្ត​ទៅ​ពេល​អនាគត​មាន​ផ្លូវ​ធំ​ធ្វើ​ដំណើរ​ទៅ​មក​បាន​លឿន​ហើយ​ទាន់​ពេលវេលា​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក​ រ័​ត្ន​ ដា​ស៊ី​ណ​ង់​ អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​ដោយ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំពុង​យកចិត្តទុកដាក់​លើ​វិស័យ​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ដំណើរការ​ស្ថាបនា​ផ្លូវជាតិ​លេខ​៥​ ដែល​ជា​ប្រភេទ​ផ្លូវជាតិ​បួន​គន្លង​ ដែល​មាន​ទទឹង​២០​ម៉ែត្រ​មាន​ផ្លូវ​ម្ខាង​១០​ម៉ែត្រ​និង​សួន​កណ្តាល​ទ្រូងផ្លូវ​ប្រវែង​៣​ម៉ែត្រ​។​

លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ក្នុង​នាម​អាជ្ញាធរ​ខេត្ត​-​ស្រុក​បាន​សហការ​ជា​គណៈកម្ម ការ​ដោះស្រាយ​ផល​ប៉ះពាល់​ចំណី​ផ្លូវជាតិ​លេខ​៥​ សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ដោះស្រាយ​ផល​ប៉ះពាល់​ហើយ​ និង​ក្រុមហ៊ុនអគ្គីសនី​ត្រូវ​ជួយ​សហការ​រុះរើ​ឲ្យ​បាន​ឆាប់​ដើម្បី​ឲ្យ​ការ​ស្ថា​នា​ផ្លូវជាតិ​លេខ​៥​ ដំណើរ​ល្អ​សម្រាប់​ការ​កសាង​៕​ 

ចំនួនអ្នកទស្សនា

    20637417

  • ថ្ងៃនេះ361
  • ម្សិលមិញ12921
  • សប្តាហ៍នេះ361
  • ខែនេះ194961
  • ឆ្នាំនេះ194961
  • សរុប20637417