បន្ទាយមានជ័យ ៖ អាជ្ញារនិងមានចំណាត់ការចំពោះអ្នកដែលសង់ផ្ទះរំលោភចំណីស្ទឹងចោលកាកសំណល់និងធ្វើបង្គន់បង្ហូរចូលស្ទឹងមង្គលបូរីប៉ះពាល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋ ហើយអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់។
ប្រជាពលរដ្ឋនៅផ្នែកខាងក្រោមស្ទឹងបានប្រាប់ថា ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងមង្គលបូរីជាច្រើនពាន់គ្រួសារដែលប្រើប្រាស់ទឹកស្ទឹងបើនៅរដូវវស្សាគឺប្រើប្រាស់ទឹកស្ទឹងគ្មានការព្រួយបារម្ភ តែនៅរដូវខែប្រាំងនៅពេលទឹកស្ទឹងស្រកប្រជាពលរដ្ឋដែលធ្វើផ្ទះរំលោភមានស្ទឹងបានធ្វើបង្គន់បង្ហូរចូលស្ទឹងហើយទាំងចោលកាកសំណល់ចូលស្ទឹងប៉ះពាល់បរិស្ថាន បណ្តាលប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងផ្នែកខាងក្រោមប្រើប្រាស់មិនកើត។
ប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរខេត្ត/ស្រុក ត្រូវមានវិធានការចំពោះអ្នកដែលកសាងផ្ទះរំលោភមានស្ទឹងនិងធ្វើបង្គន់បង្ហូរចូលស្ទឹងភាគច្រើននៅដងស្ទឹងជុំវិញផ្សារមង្គលបូរីគួរតែមានវិធានការលុបបំបាត់ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្ទឹងដែលមានបរិស្ថានល្អ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា ជាការពិតចំពោះប្រជាពលរដ្ឋដែលធ្វើផ្ទះរំលោភចំណីមានស្ទឹងហើយទាំងធ្វើបង្គន់បង្ហូរចូលស្ទឹងនោះកើតមានតាំងពីអភិបាលស្រុកចាស់បានណែនាំរហូតដល់ពេលនេះអោយបញ្ឈប់ការធ្វើផ្ទះរំលោភចំណីមានស្ទឹងហើយផ្ទះចាស់ធ្វើហើយមានបង្គន់ចូលស្ទឹងត្រូវដាក់ធុងសាំងឬដាក់លូបិតឲ្យជិតមិនឲ្យហូរបង្គន់ចូលស្ទឹង។
លោកបានដាក់វិធានការឲ្យអាជ្ញាធរមូលដ្ឋានតាមដានឃ្លាំមើលបើឃើញមាននិងមានវិធានការចំពោះអ្នកលួចសង់ផ្ទះរំលោភមាត់ស្ទឹង ធ្វើបង្គន់បង្ហូរចូលស្ទឹង ចោលកាកសំណល់ចូលស្ទឹងត្រូវចាត់ការតាមច្បាប់ ៕