បន្ទាយមានជ័យ ៖ ផ្លូវប្រឡាយប្រះបាក់ស្រុតជាង១ឆ្នាំគ្មានមន្ត្រីជំនាញធ្វើការជួសជុល ប្រជាពលរដ្ឋមានការព្រួយបារម្ភពេលធ្វើដំណើរទៅមក នៅមុខវត្តពង្រ ភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានប្រាប់ថា ក្រោយពេលដែលកសាងផ្លូវភ្លោះស្របប្រឡាយគឺប្រជាពលរដ្ឋឃុំរហាត់ទឹកនិងឃុំបន្ទាយនាងធ្វើដំណើរទៅមកនិងដឹកកសិផលបានឆាប់ តែរយៈពេលជាង១ឆ្នាំ មកហើយឃើញផ្លូវខ្នងប្រឡាយផ្នែកខាងជើងបណ្តាលប្រះស្រុតបណ្តាលខូចមានប្រវែង២០ម៉ែត្រ ធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកជួបការលំបាក។
ប្រជាពលរដ្ឋសំណុំពរសុំឲ្យមន្ត្រីជំនាញឬអាជ្ញាធរខេត្ត-ស្រុកគួរតែធ្វើការជួសជុលឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋគ្មានការព្រួយបារម្ភហើយបានស្រួលសង្ឃឹមថាមន្ត្រីជំនាញនិងធ្វើការជួសជុលបានឆាប់។
ទាក់ទិនផ្លូវខ្នងប្រឡាយបាក់ស្រុតបានទំនាក់ទំនងទៅលោក យឹម ប៊ុនរុំ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យដែរទូរស័ព្ទចូលតែមិនទទួល លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា ផ្លូវខ្នងប្រឡាយដែលបាក់ស្រុតបណ្តាលខូចផ្លូវលោកដូចជាមិនទាន់ទទួលបានព័ត៌មានបានដឹងនៅឡើយទេរងចាំឲ្យអាជ្ញាធរឃុំចុះទៅពិនិត្យហើយនិងរាយការណ៍ជូនទៅមន្ទីរជំនាញដើម្បីមកធ្វើការជួសជុលឡើងវិញព្រោះផ្លូវភ្លោះនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋទៅមកនិងដឹកកសិផល ៕