បន្ទាយមានជ័យ ៖ ឆ្នាំ២០១៧ខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋរងគ្រោះបានទទួលអំណោយកាក បាទក្រហមកម្ពុជាមានចំនួន៣,១៨៨គ្រួសារដោយយោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៧ក្នុងកិច្ចប្រជុំបូកសរុបព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្ទាយមានជ័យ។
លោក សាន ឃិត នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យមានប្រសាសន៍ ថា លទ្ធផលការងារប្រចាំឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានផ្តល់អំ ណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះសរុបចំនួន៣,១៨៨គ្រួសារ ក្នុងនោះ មានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៦៤គ្រួសារ ជំនន់ទឹកភ្លៀងរហ័ស១,៥០៥គ្រួសារ គ្រួសារក្រី ក្រចំនួន៧៦៩គ្រួសារ ភ្លើងឆេះផ្ទះចំនួន២៨គ្រួសារ ជនពិការចំនួន៨៧គ្រួសារ គ្រួសារស្លាប់ដោយ លង់ទឹកចំនួន០៧គ្រួសារ គ្រួសាររងគ្រោះដោយរន្ទះបាញ់ចំនួន០៦គ្រួសារ រងគ្រោះដោយផ្ទុះមីន ១គ្រួសារ និងឧបទ្វហេតុផ្សេងៗចំនួន២១គ្រួសារ ក្នុងនោះមានអំណោយពីថ្នាក់កណ្តាលចំនួន២,១ ១១គ្រួសារ សាខាចំនួន៨៨៤គ្រួសារ អនុសាខាចំនួន១៩៣គ្រួសារ។
ក្នុងឱកាសនោះលោក លី សារី អភិបាលរងខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទា យមានជ័យបានមានប្រសាសន៍ថា សម្រាប់ទិសដៅឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តប ន្ទាយមានជ័យដោយអនុវត្តតាមការណែនាំពីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជានិងអនុវត្តតាមយុទ្ធសាស្គ្រឆ្នាំ២០១១និង២០២០របស់កាកបាទក្រហមកម្ពុជា ដែលមានទស្សនវិស័យរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរបស់មនុស្ស ជាតិ និងការពារតម្លៃមនុស្សធម៌។
លោកបានមានបញ្ជាក់ថា យើងត្រូវសម្រេចទិសដៅយុទ្ធសាស្គ្រទាំង៤ របស់កាកបាទក្រហមកម្ពុជា មាន ទី១៖រួមចំណែកសង្គ្រោះជីវិតកសាងភាពធន់ទៅគ្រោះមហន្តរាយនិងវបត្តិផ្សេងៗ, ទី២៖រួមចំ ណែកកាត់បន្ថយអាត្រាឈឺស្លាប់នៃមាតានិងទារកនិងអន្តរាគមន៍សុខភាពគ្រាអាសន្ន, ទី ៣៖លើក កម្ពស់គោលការគ្រឹះតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងវប្បធម៌អហិង្សា, ទី ៤៖ពង្រឹង រក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ជាសមាគមជាតិមានដំណើរការល្អ ៕