បន្ទាយមានជ័យ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានជួយប្រព័ន្ធធារាសាស្ត្រទំនប់ប្រវែង១១,០០០ ម៉ែត្រ និងប្រឡាយ២,០០០ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតឃុំណាំតៅ ស្រុកភ្នំស្រុក។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកបានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុកសូមថ្លែងអំណរ គុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងយកចិត្តទុកដាក់លើវិស័យកសិកម្ម ហើយបានឲ្យក្រសួង ធនធាន ទឹកនិងឧតុនិយមបានកសាងប្រព័ន្ធធារាសាស្ត្រមានទំនប់អន្សងនៀវប្រវែង១១,០០០ម៉ែត្រ និងប្រឡាយ ប្រវែង២,០០០ម៉ែត្រនិងសំណង់មួយចំនួន។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ថ្ងៃនេះបានបើកការដ្ឋានកសាង ប្រព័ន្ធធារាសាស្ត្រក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រុក ដើម្បីបម្រើលើវិស័យកសិកម្ម ជូនប្រជាកសិករបង្កបង្កើន ផលមានធ្វើស្រែនិងចំការ ៕