ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ហាមឃាត់​អាវុធ​គីមី​ អាវុធ​នុយ​គ្លេ​អែ​ អាវុធ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម​

06-February-2018 | ដោយ ពលមនសិការ
​រតនគិរី​ ៖​ មន្ត្រីរាជការ​ អាជ្ញាធរ​ខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ ថ្នាក់ដឹកនាំ​ស្រុក​ ក្រុង​ ទាំងអស់​ ក្នុង​ខេត្តរតនគិរី​ ប្រមាណ​ជាង​២០០​នាក់​ បាន​ចូលរួម​ពិធី​ផ្សព្វផ្សាយ​ ស្ដី​ពី​ច្បាប់​ហាមឃាត់​ អាវុធ​គីមី​ អាវុធ​ នុយ​គ្លេ​អែ​ អាវុធ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម​ ដែល​បាន​ផ្សព្វផ្សាយ​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​ អាវុធ​គី​ មី​។​
​ពិធី​ផ្សព្វផ្សាយ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​០៦​រោច​ ខែមាឃ​ ឆ្នាំរការ​ នព្វស័ក​ ព​.​ស​ ២៥៦១​ត្រូវ​នឹង​ថ្ងៃ​ទី​០៦​ ខែ​កម្ភៈ​ ឆ្នាំ​២០១៨​ នៅ​សាល​ប្រជុំ​សាលាខេត្ត​រត​គិរី​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ បណ្ឌិត​ ហេង​ វុ​ទ្ធី​ អគ្គ​លា​ខា​ធិ​ការ​រង​ អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ ព្រមទាំង​លោក​ យឹ​ម​ ផែន​ អភិបាលរង​ខេត្តរតនគិរី​ផង​ដែរ​។​
​បន្ទាប់​ពី​កិច្ច​ស្វាគមន៍​របស់​លោក​ យឹ​ម​ ផែន​ មក​ ឯកឧត្ដម​ ហេង​ វុ​ទ្ធី​ បាន​លើក​ឡើង​អំពី​សភាព​កា​រប​ច្ចប្ប​ន្ន​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​សម្ដេច​ ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​ជា​ប្រធាន​អាជ្ញាធរ​ អាវុធ​គីមី​ បាន​ដាក់​ចេញ​នូវ​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​នា​ពេល​នេះ​។​ ពិធី​ផ្សព្វផ្សាយ​នេះ​ក្នុង​ន័យ​ចែករំលែក​ចំណេះដឹង​ និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ អំពី​មហន្តរាយ​ និង​ផល​ប៉ះពាល់​ ពីសារ​ធាតុគីមី​ អាវុធ​នុយ​គ្លេ​អែ​ អាវុធ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម​ថ្នាក់​ជាតិ​ ថ្នាក់​តំបន់​ និង​ពិភពលោក​។​ ឯកឧត្ដម​ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​ អំពី​ស្ថានភាព​ប្ច្ចុ​ប្បន្ន​ ទាក់ទង​ទៅ​និង​ជនរ​ង្គ្រោះ​ដោយសារ​គ្រាប់បែក​គីមី​ ដែល​ទំលាក់​ដោយ​សហរដ្ឋអាមេរិក​នៅ​ឃុំ​គគី​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​។​
 
​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​បញ្ហា​នេះ​ ហើយ​ក៏​បាន​បង្កើត​កម្មវិធី​ព្យាបាល​ជូន​ប្រជាពលរដ្ឋរ​ង្គ្រោះ​ដោយសារ​គ្រាប់បែក​គីមី​ ដោយ​ឥត​គិតថ្លៃ​។​ មិនតែប៉ុណ្ណោះ​ រាជរដ្ឋាភិបាល​ថែម​ទាំង​ផ្ដល់​ការ​ងាយស្រួល​ ដល់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ស្វែងរក​សេវា​ព្យាបាល​ ដែល​នៅ​ជិត​នោះ​ ព្រមទាំង​កាត់​បន្ថយ​ការ​ចំណាយ​ ហើយ​ទាន់​ពេលវេលា​ ដោយ​សាងសង់​មណ្ឌល​សុខភាព​មួយ​ជូន​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ឃុំ​គគី​នេះ​ផ្ទាល់​តែ​ម្ដង​។​
 
​ឯកឧត្ដម​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ បញ្ហា​អាវុធ​គីមី​ អាវុធ​ជីវសាស្ត្រ​ អាវុធ​នុយ​គ្លេ​អែ​ និង​អាវុធ​វិទ្យុសកម្ម​ បាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ លើ​សុខ​សន្តិភាព​ ស្ថេ​រ​ភាព​ក្នុង​តំបន់​ និង​លើ​ពិភពលោក​។​
​តាម​រយៈ​ពិធី​ផ្សព្វផ្សាយ​ច្បាប់​នេះ​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ពិតជា​បាន​មក​នូវ​បទ​ពិសោធន៍​ និង​មេរៀន​ថ្មីៗ​ ល្អៗ​ ក្នុង​ការ​ចែករំលែក​ការ​យល់​ដឹង​ ដល់​អស់លោក​ លោកស្រី​ តាម​រយៈ​កម្មវិធី​ផ្សព្វផ្សាយ​នេះ​ ក្នុង​កិច្ច​វិភា​ក្សា​ ផ្ដល់​យោបល់​គ្នា​ ស្វែង​យល់​ ដើម្បី​ត្រៀមខ្លួន​ការពារ​ ព្រមទាំង​ផ្សព្វផ្សាយ​បន្ត​ ដល់​ប្រជាពលរដ្ឋ​ តាម​មូលដ្ឋាន​ផង​ដែរ​៕
 

ចំនួនអ្នកទស្សនា

    20636977

  • ថ្ងៃនេះ12851
  • ម្សិលមិញ10851
  • សប្តាហ៍នេះ79371
  • ខែនេះ194521
  • ឆ្នាំនេះ194521
  • សរុប20636977