បន្ទាយមានជ័យ ៖ មន្ត្រីរាជការត្រូវបង្កើនធនធានមនុស្សទើបបម្រើសេវាកម្ម បានទាន់ពេល និងបំណាច់ឆ្នាំត្រូវមានរង្វាន់លើកទឹកចិត្តដល់មន្ត្រី ដែលប្រធានក្រុមប្រឹក្សាខេត្តលើកឡើងកិច្ចប្រជុំនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ការងារអភិវឌ្ឍន៍ធនធានមនុស្សខេត្តបន្ទាយមានជ័យ គឺមានមន្ត្រីរាជការសាលាខេត្តមានចំនួន១២៤នាក់ ស្រី៣២នាក់ ហើយត្រូវបានតែងតាំងប្រគល់ភារកិច្ចឆ្នាំ២០១៧-២០១៨នេះ បានចំនូន៣១នាក់ស្រី៤នាក់ តំឡើងថ្នាក់១៥០នាក់ ស្រី៤៤នាក់ តំឡើងឋានន្តរសក្តិ១២នាក់ ជ្រើសរើសមន្ត្រីថ្មី១៦រូប ស្រី០៦រូប ជ្រើសរើសមន្ត្រីពន្ធនាគារ៤០រូប ស្រី០៥នាក់ ផ្តល់គ្រឿងឥស្សរិយសមេដាយការងារ១៩០រូបស្រី២០រូប បណ្តុះបណ្តាល២៨វគ្គមានរយៈពេល៩៤ថ្ងៃ អ្នកចូលរួម២,៨២៧នាក់ស្រី៧១០នាក់។
លោក អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យទទួលបានភាពជោគជ័យគឺការងារអភិវឌ្ឍន៍នៅធនធានមនុស្ស ត្រូវបម្រើសេវាកម្មឲ្យបានទាន់ពេលនិងទាន់វេលាទទួលការកោតសសើរពីសំណាក់មហាជនទើបជាមន្ត្រីល្អប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌មន្ត្រីរាជការដែលបម្រើរាស្គ្រនិងសង្គម ហើយនៅបំណាច់ឆ្នាំត្រូវគិតគូរនិងមានរង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការនេះគោកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕