ក្រសួង​ព័ត៌មាន​បាន​ផ្តល់​ស្ថានីយ៍ទូរទស្សន៍​កម្លាំង​៥​គីឡូវ៉ាត់​សម្រាប់​ផ្សាយ​ផ្ទាល់​ ខេត្តបន្ទាយមានជ័យ​

07-February-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ​ ចុះ​សិក្សា​ទីតាំង​តំឡើង​ស្ថានីយ៍​ ដែល​ស្ថិត​លើ​កំពូលភ្នំ​ស្វាយ​ក្រុង​សិរី​សោភ័ណ​ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​បាន​ផ្តល់​ស្ថានីយ៍ទូរទស្សន៍​កម្លាំង​៥​គីឡូវ៉ាត់​សម្រាប់​ផ្សាយ​ផ្ទាល់​។​

​ ​លោក​ ង៉ូ​វ​ ប៊ុ​ន​រិ​ទ្ធ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ដោយ​បានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លើ​វិស័យ​ព័ត៌មាន​ហើយ​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ផ្តល់​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​ដែល​មាន​កម្លាំង​ផ្សាយ​៥​គីឡូវ៉ាត់​ដល់​មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ​។​
​ ​
​លោក​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ដែល​ក្រសួង​ព័ត៌មាន​ផ្តល់​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​ដល់​ខេត្តបន្ទាយមានជ័យ​ ហើយ​បាន​ប្រជុំ​និង​ចុះ​ពិនិត្យ​សិក្សា​ទីតាំង​ដាក់​តំឡើង​អង់​ទែន​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​លើ​កំពូលភ្នំ​ស្វាយ​កណ្តាល​ក្រុង​សិរី​សោភ័ណ​ដែល​មាន​ផ្ទៃដី​ទំហំ​៣០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ​ស្មើ​និង​៩០០​ម៉ែត្រការ៉េ​ដែល​ត្រូវ​តំឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៨​នេះ​។​
​ ​
​លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ នៅ​ខេត្តបន្ទាយមានជ័យ​មាន​ស្ថានីយ៍ទូរទស្សន៍​ផ្សាយ​បន្ត​ចំនួន​៦​ស្ថានីយ៍​និង​វិទ្យុ​ផ្សាយ​ផ្ទាល់​និង​បន្ត​ចំនួន​១៩​កន្លែង​និង​ស្ថានីយ៍ទូរទស្សន៍​ខ្សែកាប​ចំនួន​២​ក្រុមហ៊ុន​ដែល​កំពុង​ដំណើរ​។​
​ ​
​លោក​បាន​ផ្លែង​អំណ​គុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ យកចិត្តទុកដាក់​លើ​វិស័យ​ព័ត៌មាន​ហើយ​ក្រសួង​ព័ត៌មាន​បាន​ផ្តល់​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​សម្រាប់​ផ្សាយ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​ ៕​ ​

ចំនួនអ្នកទស្សនា

    20637307

  • ថ្ងៃនេះ251
  • ម្សិលមិញ12921
  • សប្តាហ៍នេះ251
  • ខែនេះ194851
  • ឆ្នាំនេះ194851
  • សរុប20637307