បន្ទាយមានជ័យ ៖ លោក ចក់ កុសល់ ហៅ(កុយ) អ្នកអានព័ត៌មានជើងចាស់ដែលចូលនិវត្តន៍កំពុងធ្លាក់ឈឺនៅលើរទះរុញដោយជំងឺលើសឈាមត្រូវកម្លាំងកងរាជអាវុធហត្ថនាំយកអំណោយជូនកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលស្ថិតភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
លោក ចក់ កុសល់ ហៅ(កុយ) អាយុ៦២ឆ្នាំ ស្នាក់នៅភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានតួរនាទីជាអនុប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យដែលត្រូវបានចូលនិវត្តន៍កាលពីឆ្នាំ២០១៤។
ប្រវត្តន៍ការងារលោក ចក់ កុសល់ ហៅ(កុយ)គឺចូលបម្រើការងារជានៅឆ្នាំ១៩៧៩ ជាមន្ត្រីឃោសនាខេត្តបន្ទាយមានជ័យ ដែលជំនាញផ្នែកបញ្ចូលកុននិងជំនាញថតរូបនិងសសេរអត្ថបទព័ត៌មាន រហូតដល់ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០០៩ លោក ចក់ កុសល់ ហៅកុយ ត្រូវបានក្រសួងព័ត៌មានតែងតាំងជាអនុប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ។
ហើយបម្រើការងារផ្នែកកែសម្រួលព័ត៌មាននិងកាត់តរូបភាពព័ត៌មានរហូតដល់ឆ្នាំ២០០៨មានជំងឺលើសឈាមបណ្តាលដួលដើរលែងរួចនិយាយលែងច្បាស់ព្យាបាយរយៈពេលជិត២ខែទើបចូលបំរើការងារបានវិញដោយអង្គុយសម្រួលអត្ថបទនៅវិទ្យុជាតិកម្ពុជាខេត្តបន្ទាយមានជ័យ។
រហូតដល់ថ្ងៃទី០១ខែមិថុនា ឆ្នាំ២០១៤ បានចូលនិវត្តន៍ហើយនៅតែបន្តការងារនៅវិទ្យុជាតិកម្ពុជាខេត្តបន្ទាយមានជ័យ នៅអំឡុងខែសីហា ឆ្នាំ២០១៧លោក ចក់ កុសល់ ហៅកុយ ត្រូវបានធ្លាក់ខ្លួនឈឺដោយជំងឺលើសឈាមបណ្តាលដួលម្តងទៀតដើរមិនរួចអង្គុយលើរទេះរុញនិយាយមិនច្បាស់។
ដោយឃើញស្ថានភាពជំងឺលោក ចក់ កុសល់ ហៅកុយជាអ្នកព័ត៌មានជើងចាស់ធ្លាប់ជួយសង្គមកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុថហត្ថខេត្តបន្ទាយមានជ័យបាននាំយកអំណោយជូនគ្រួសារលោក ចក់ កុសល់ ហៅកុយ ដែលមានអំណោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញអំណោយមានរទេះរុញ១គ្រឿង និងថវិការ១លានរៀល និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអំណោយមានថវិការ៦០ម៉ឺនរៀល, អង្ករ៣ការ៉ុង លោកអនុសេនីយ៍ទោ តាំង ប៊ុនហុក មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកមង្គលបូរីជួយថវិការចំនួន១០ម៉ឺនរៀល៕