ភ្នំពេញ ៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌទួលគោក សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់នៅទីតាំង ហាងកាហ្វេម៉ូម៉ូ(សៃហ្គន) ផ្លូវលេខ២២៣ កែងផ្លូវលេខ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៥និង៤០នាទី។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានពិនិត្យឃើញជនជាតិវៀតណាមចំនួន០៣នាក់ (ស្រី០១នាក់)គ្មានលិខិតឆ្លងដែន ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕