ភ្នំពេញ ៖ ជនសង្ស័យដែលជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់២នាក់ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួនជាក់ស្តែង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០៩និង៤០នាទី ត្រង់ចំណុចផ្លូវបេតុង ស្ថិតភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ នុត លីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្មាក់នៅស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, និងទី២-ឈ្មោះ យឹម ប៊ុនឆៃ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ថង់ធំ, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុង ដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-2632 មានលេខតួនិងលេខម៉ាស៊ីន 9833930។
លោកអធិការបន្តថាមុនពេលកើតហេតុកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខសណ្ឌដង្កោ បានចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ហើយសមត្ថកិច្ចយើងឆែកឆេររកឈើញក្រាមពណ៌សថ្លាចំនួន០៥ កញ្ចប់ថង់ធំដែលជនសង្ស័យឈ្មោះញឹម ប៊ុនឆៃ បានលាក់ទុកនៅក្នុងកែបម៉ូតូហើយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើរួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕