ជនជាតិ​ចិន៤៦​នាក់​ ឡើង​មក​ស្ថានទូត​ចិន​ រឿង​ថៅកែ​មិន​បើក​ប្រាក់ខែ​អោយ​

09-February-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ម៉ោ​០៦​និង​១០​នាទី​ នៅ​មុខ​ស្ថានទូត​ចិន​ ផ្លូវ​ម៉ៅ​សេ​ទុង​ សង្កាត់​ទួល​ទំពូង​២​ខណ្ឌចំការមន​ មាន​កម្មករ​ជនជាតិ​ចិន​ចំនួន​៤៦​នាក់​ ដែន​ធ្វើការ​សំណង់​នៅ​ក្រុងព្រះសីហនុ​ ឡើង​មក​ស្ថានទូត​ចិន​ អោយ​ជួយ​ដោះស្រាយ​ប្រាក់ខែ​ដែល​ថៅកែ​មិន​ទាន់​បើក​ប្រាក់ខែ​អោយ​ពួក​គាត់​។​

​នៅ​ម៉ោង​០៨​និង​៣០​នាទី​ កម្មករ​ជនជាតិ​ចិន​បាន​ធ្វើ​ដំណើ​ដោយ​ថ្មើរជើង​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ មក​ការិយាល័យ​ទី​ព្រឹក្សា​ពា​ណិជ្ជកម្ម​ និង​សេដ្ឋ​កិ​ច្ច​ របស់​ស្ថានទូត​នៃ​ប្រ​ទេ​សចិន​ ផ្ទះ​៤៣២c​ ផ្លូវ​មុន្នី​វង្ស​(៩៣)​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំកា​រមន​ ឲ្យជួយ​ដោះស្រាយ​ មិន​ទាន់​មាន​លទ្ធផល​ទេ​ ៕

ចំនួនអ្នកទស្សនា

    20636087

  • ថ្ងៃនេះ11961
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78481
  • ខែនេះ193631
  • ឆ្នាំនេះ193631
  • សរុប20636087