សាខា​ពន្ធដារ​ខេត្ត​ បំភ្លឺ​លើ​ករណី​ឃាត់​រថយន្ត​ព្រូស​ ដែល​មិន​បាន​បង់ពន្ធ​៣​ឆ្នាំ​

09-February-2018 | ដោយ ពលមនសិការ

បាត់ដំបង​ ៖​ រឿងអាស្រូវ​មួយ​បាន​ផ្ទុះ​ឡើង​ និង​អាច​ធ្វើ​ឲ្យ​ភាគច្រើន​ មានការ​យល់​ច្រឡំ​ ជុំវិញ​ការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ពី​សំណាក់​មន្ត្រី​ជំនាញ​ ដែល​មានការ​អាក់ខាន​មិន​បាន​បង់ពន្ធ​រយៈពេល​៣​ឆ្នាំ​ បន្ទាប់​ពី​ម្ចាស់​រថយន្ត​បាន​ថត​ជា​ឃ្លី​ប​វី​ដេ​អូ​បង្ហោះ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ ដោយ​បាន​វាយប្រហារ​ទៅ​លើ​មន្ត្រី​ដែល​កំពុង​អនុវត្ត​ច្បាប់​ ។​

​គួរ​រំលឹក​ដែរ​ថា​ ហេតុការណ៍​នៃ​ការ​ឃាត់​រថយន្ត​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៤​ និង​០៤​នាទី​ល្ងាច​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​អូរ​សណ្តា​ស់​ ក្នុងភូមិ​ស្រះ​កែវ​ ឃុំ​កំពង់ព្រះ​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ដោយ​ទីតាំង​ខាងលើ​នេះ​ ត្រូវ​បាន​កំលាំង​សាខា​ពន្ធដារ​ខេត្ត​ ដែល​ដឹកនាំ​ដោយ​លោក​អនុប្រធាន​ពន្ធដារ​ ទូច​ សុ​ទ្ធី​ រួម​សហការ​ជាមួយនឹង​មន្ត្រី​កងរាជអាវុធហត្ថ​ និង​នគរបាល​ខេត្ត​ផង​ដែរ​។​

​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ ដែល​គ្មាន​ស្លាក​លេខ​ ម៉ាក​តូ​យ៉ូ​តា​ ព្រូស​ ពណ៌​ក្រហម​ ផលិត​ឆ្នាំ​២០១៥​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ ឡៃ​ ស្រី​លាវ​ រស់នៅ​ភូមិ​ទួល​ពង្រ​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ ទៅ​បាត់ដំបង​ ។​

​ជុំវិញ​ការ​ឃាត់​រថយន្ត​នេះ​ ត្រូវ​បាន​ភាគី​ម្ចាស់​រថយន្ត​អះអាង​ថា​ខ្លួន​ទើបនឹង​ទិញ​មក​ពី​ឃ្លាំង​នៅ​ក្រុងភ្នំពេញ​ បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​គ្រោង​នាំ​យក​មក​បង់ពន្ធ​ នៅ​ខេត្តបន្ទាយមានជ័យ​ ហើយ​ក៏​ត្រូវ​អង្គភាព​ជំនាញ​ចាប់​តែ​ម្តង​ ដោយនៅ​ទីនោះ​គឺ​មាន​សភាព​តានតឹង​ដាក់​គ្នា​ផង​ដែរ​ ដោយសារ​តែ​ម្ចាស់​រថយន្ត​មិន​ព្រម​បង់ពន្ធ​តាម​ការ​កំណត់​ ទើប​អង្គភាព​ជំនាញ​សម្រេច​បញ្ជូន​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​ ក្នុង​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​ បាត់ដំបង​ ។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ នៅ​វេលា​ម៉ោង​ប្រមាណ​ ៩​យប់​ ថ្ងៃ​ដដែល​ មន្ត្រី​ពន្ធដារ​ចំនួន​៣​ រូប​ដែល​ដឹកនាំ​ដោយ​លោក​អនុប្រធាន​ ទូច​ សុ​ទ្ធី​ បាន​ចូល​មក​បំភ្លឺ​ថា​ ការ​ឃាត់​រថយន្ត​នេះ​កម្លាំង​របស់​លោក​រក​ឃើញ​ឯកសារ​គឺ​មាន​តែ​ បង្កាន់ដៃ​បង់ពន្ធ​នាំ​ចូល​តែ​ប៉ុណ្ណោះ​ គឺ​ចូល​មក​តាំងពី​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ម្លេះ​ រីឯ​លិខិត​លក់​ ទិញ​ ពី​ឃ្លាំង​ណាមួយ​នោះ​ គឺ​ស​ស្អាត​ដោយ​គ្មាន​សរសេរ​អ្វី​ទាំងអស់​ ហាក់​មាន​ចេតនា​ ឬ​គំនិត​ទុច្ចរិត​អ្វីមួយ​ ។​

​ក្រោយមក​ម្ចាស់​រថយន្ត​បាន​បង្ហោះ​ជា​សាធារណៈ​ នូវ​ឯកសារ​លក់​ទិញ​ ដែល​មិនដឹង​ថា​គេ​មានគំនិត​បែប​ណា​នោះ​ទេ​ ព្រោះ​កាល​ចាប់​គឺ​គេ​គ្មាន​ឯកសារ​ទាំងនេះ​ឡើយ​ដោយ​លិខិត​លក់​ ទិញ​ទទេ​ស្អាត​ ដូច្នេះ​គឺ​គេ​មាន​បំណង​មិនល្អ​រួច​ទៅ​ហើយ​សម្រាប់​វាយប្រហារ​ទៅ​លើ​សាខា​ពន្ធដារ​ខេត្ត​ បាត់ដំបង​។​

​នៅ​ល្ងាច​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នេះ​ សាខា​ពន្ធដារ​ខេត្ត​ បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ ជុំវិញ​បញ្ហា​ខាងលើ​ ដោយ​យោង​ទៅ​លើ​សេចក្តីសម្រេច​លេខ​ ០១៩​ ចុះ​ថ្ងៃ​ទី​ ១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ដោយ​អភិបាល​ នៃ​គណ​អភិបាលខេត្ត​ បាត់ដំបង​ ដើម្បី​អោយ​កម្លាំង​សាខា​ពន្ធដារ​ចុះ​ពិនិត្យ​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​ សម្រាប់​ឆ្នាំ​២០១៧​ព្រមទាំង​បាន​ដាក់​កម្លាំង​ឈរជើង​នៅ​ត្រង់​ទីតាំង​កើតហេតុ​ខាងលើ​ ហើយ​ក៏​បាន​ឃាត់​រថយន្ត​ព្រូស​មួយ​គ្រឿង​នេះ​ ដែល​ម្ចាស់​មិន​បាន​បង់ពន្ធ​រយៈពេល​៣​ឆ្នាំ​ហើយ​ ដោយ​ផ្អែក​ទៅ​លើ​លិខិត​ពន្ធ​នាំ​ចូល​នា​ចុងឆ្នាំ​២០១៥​។​

​សាខា​ បាន​បញ្ជាក់​ថា​ កម្លាំង​បាន​ធ្វើ​កំណត់ហេតុ​ អោយ​ម្ចាស់​តម្កល់​ប្រាក់​ធានា​ ចំនួន​១០​ ម៉ឺន​រៀល​ ដើម្បី​អោយ​ម្ចាស់​មក​បង់ប្រាក់​ពន្ធ​បង្គ្រប់​នៅ​សាខា​ពន្ធដារ​ខេត្ត​ តាម​កាលបរិច្ឆេទ​ដែល​បាន​កំណត់​ ដោយ​ស្ត្រី​ជា​ម្ចាស់​រថយន្ត​បាន​ព្រមព្រៀង​ផ្តិត​មេដៃ​រួចរាល់​ហើយ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ លុ​ច​ស៊ី​ស​ ៣៣០​ ពណ៌​ទឹកមាស​ បាន​មក​បង្គាប់​អោយ​ម្ចាស់​រថយន្ត​បដិសេធ​ចំពោះ​កំណត់ហេតុ​នោះ​វិញ​ ហើយ​ចាប់ផ្តើម​ឡូឡា​ និង​ថត​ជា​ឃ្លី​ប​វី​ដេ​អូ​ ដោយ​គម្រាម​ថា​នឹង​បង្ហោះ​ប្រសិនបើ​កំលាំង​មិន​អនុញ្ញាត​អោយ​រថយន្ត​នេះ​បន្តដំណើរ​ទៅ​មុខ​ទេ​នោះ​ ។​

​ដោយសារ​តែ​ស្ថានភាព​តានតឹង​ មន្ត្រី​ពន្ធដារ​បាន​បង្ខំចិត្ត​ធ្វើ​កំណត់ហេតុ​បញ្ជូន​រថយន្ត​នេះ​ទៅ​ផ្ញើរ​ទុក​នៅ​ស្នងការ​ខេត្ត​ ជា​បណ្តោះអាសន្ន​ ដើម្បី​អោយ​ម្ចាស់​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ ឯកា​រហែក​ឯកសារ​នោះ​គឺជា​ការ​ហែក​កំណត់ហេតុ​តម្កល់​ប្រាក់​ធានា​ដែល​ម្ចាស់​បាន​បដិសេធ​វិញ​ព្រោះ​ករណី​ដែល​ឯកសារ​មិន​មាន​តម្លៃ​គតិយុត្តិ​ មន្ត្រី​ពន្ធដារ​
​មាន​សិទ្ធ​ទុកជា​មោឃៈ​ ដើម្បី​ជៀសវាង​ការ​ភ័ន្ត​ច្រឡំ​ ៕​ 

ចំនួនអ្នកទស្សនា

    20635857

  • ថ្ងៃនេះ11731
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78251
  • ខែនេះ193401
  • ឆ្នាំនេះ193401
  • សរុប20635857