ខេត្តបន្ទាយមានជ័យ​កំពុង​រីក​ដោះ​ដាល​តំបន់​សក្តានុពល​ទេសចរណ៍​ជា​ច្រើន​កន្លែង​

09-February-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៨​នេះ​កំពុង​រីក​ដោះ​ដាល​តំបន់​សក្តានុពល​ទេសចរណ៍​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចូល​មក​កំសាន្ត​ច្រើន​មាននៅ​ក្រុង​សិរី​សោភ័ណ​និង​ប៉ោយ​ប៉ែ​ត​។​

ជាក់ស្តែង​ឃើញ​នៅ​សួន​កំសាន្ត​ដងស្ទឹង​សិរី​សោភ័ណ​កំពុង​កសាង​តំបន់​សក្តានុពល​ទេសចរណ៍​ស្ថិត​ភូមិ​រោង​ម៉ាស៊ីន​សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ដែល​ជា​កន្លែង​លែង​ទឹកស​ម្ប​និមិត​និង​កែ​ច្នៃ​ហើយ​កន្លែង​អង្គុយ​កំសាន្ត​ដងស្ទឹង​សិរី​សោភ័ណ​ដែល​កំពុង​កសាង​ជា​បណ្តើរៗ​។​

​​លោក​ ឈឿ​ន​ សេរី​វុ​ធ​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​មាន​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​៥​កន្លែង​រួម​មាន​ទី​១-​តំបន់រ​ម្មណី​ដ្ឋា​ន​ភ្នំ​តូច​,​ ទី​២-​តំបន់​រមណីយដ្ឋាន​បន្ទាយ​នាង​,​ ទី​៣-​តំបន់​រមណីយដ្ឋាន​ភ្នំ​បាក់​,​ ទី​៤-​តំបន់​រមណីយដ្ឋាន​ភ្នំ​ជញ្ជាំង​,​ និង​ទី​៥-​តំបន់​រមណីយដ្ឋាន​ភ្នំ​កង​វ៉ា​ ។​

លោក​បាន​បញ្ជាក់​ថា​ តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​២​កន្លែង​ស្រុក​ថ្មពួក​ រួម​មាន​ ទី​១-​តំបន់​រមណីយដ្ឋាន​ប្រាសាទបន្ទាយឆ្មារ​ និង​ទី​២-​តំបន់​រមណីយដ្ឋាន​ប្រាសាទបន្ទាយ​ទ័ព​ និង​តំបន់​រមណីយដ្ឋាន​កែ​ច្នៃ​មាន​២​កន្លែង​រួម​មាន​ ទី​១-​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ និង​ទី​២-​សួន​ស្នេហ៍​ជនបទ​ក្រុង​សិរី​សោភ័ណ​ ហើយ​តំបន់​សក្តានុពល​ទេ​ចរណ៍​ជា​ច្រើន​កន្លែង​មាន​ក្រុង​សិរី​សោភ័ណ​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​មាន​ច្រើន​ជាងគេ​ក្នុង​ខេត្តបន្ទាយមានជ័យ​ ៕

ចំនួនអ្នកទស្សនា

    20635907

  • ថ្ងៃនេះ11781
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78301
  • ខែនេះ193451
  • ឆ្នាំនេះ193451
  • សរុប20635907