ព្រោះតែ​ជីវភាព​ បុរស​ម្នាក់​ត្រូវ​ឈើ​សង្កត់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​

12-February-2018 | ដោយ ពលមនសិការ

ព្រះ​វិហារ​ ៖​ បុរស​ម្នាក់​ចេញ​ទៅ​រក​អា​ឈើ​ក្នុង​ព្រៃ​តែ​ម្នាក់ឯង​ បាត់​មួយ​យប់​លុះ​ព្រឹក​ឡើង​ត្រូវ​ក្រុម​គ្រួសារ​ដើរ​រក​ ក៏​ប្រទះ​ឃើញ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​ឈើ​សង្កត់ពីលើ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ស្រែ​តាកែវ​ ខាងលិច​ផ្លូវ​កៅស៊ូ​ ចម្ងាយ​៥​គីឡូម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ត្មា​ប៉ី​យេ​ ឃុំ​ព្រីង​ធំ​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​

​លោក​ រួន​ យ៉េ​ត​ អធិការ​នគ​បាល​ស្រុក​ជាំ​ក្សាន្ត​ បាន​បញ្ជក់​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ និ​ច​ នៀ​ត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​បន្ត​ថា​កាលពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​ បាន​បើក​គោ​យន្ត​កន្ត្រៃ​ចេញពីផ្ទះ​ ហើយ​ទៅ​រក​កាត់ឈើ​ក្នុង​ព្រៃ​ក្បែ​ស្រែ​ខាងលិច​ផ្លូវ​កៅស៊ូ​ ចម្ងាយ​ពី​ភូមិ​៥​គីឡូម៉ែត្រ​ តែ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ លុះ​ព្រឹក​ឡើង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ចេញ​ទៅ​រក​ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ដោយសារ​ឈើ​សង្កត់ពីលើ​។​ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ចំនួនអ្នកទស្សនា

    20637437

  • ថ្ងៃនេះ381
  • ម្សិលមិញ12921
  • សប្តាហ៍នេះ381
  • ខែនេះ194981
  • ឆ្នាំនេះ194981
  • សរុប20637437