កម្លាំង​គ្រប់​គ្រង់​អាវុធ​ជាតិ​ផ្ទុះ​ជាតិពុល​ចុះ​ត្រួតពិនិត្យ​ផ្សព្វផ្សាយ​ណែនាំ​ដល់​បងប្អូន​អាជីវករ​នៅ​តាម​ទីប្រជុំជន​ក្នុង​ក្រុង​សៀមរាប​

12-February-2018 | ដោយ ពលមនសិការ

សៀមរាប​ ៖​ អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្ត​នៅ​ថ្ងៃ​​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ កម្លាំង​ការិយាល័យ​គ្រប់​គ្រង់​អាវុធ​ជាតិ​ផ្ទុះ​ជាតិពុល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​សៀមរាប​និង​ប៉ុស្តិ៍​រដ្ឋបាល​ស្ល​ក្រាម​បាន​ចុះ​ត្រួតពិនិត្យ​ណែនាំ​គ្រប់​គ្រង់​និង​ផ្សព្វផ្សាយ​ដល់​បងប្អូន​អាជីវករ​នៅ​តាម​ទីប្រជុំជន​បាន​ធ្វើការ​ណែនាំ​អប់រំ​តាម​សេចក្តីណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ក្រុង​សៀមរាប​ស្តី​អំពី​ការ​ហាម​នាំ​ចូល​ លក់​ទិញ​រំសេវ​គ្រឿងផ្ទុះ​ផាវ​ផ្សេងៗ​មក​ធ្វើ​អាជីវកម្ម​តាម​ទីផ្សារ​តាម​ផ្ទះ​តូប​លក់ដូរ​ផ្សេងៗ​និង​តាម​ទី​សាធារណៈ​និង​ហាម​ដុត​កំសាន្ត​លេង​ឬ​អបអរសាទរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​របស់​បងប្អូន​ចិន​-​វៀតណាម​នា​ពេល​ខាង​មុខ​។​

​ក្នុង​នោះ​កម្លាំង​ជំនាញ​ការិយាល័យ​គ្រឿងផ្ទុះ​និង​ជាតិពុល​យើង​បាន​ណែនាំ​អប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវករ​ក្នុង​ផ្សា​អោយ​គាត់​យល់​ដឹង​នូវ​ផល​ប៉ះពាល់​នៃ​ការ​រក្សា​ទុក​ ដាក់​តាំង​លក់​ការ​ដុត​ផាវ​និង​កាំជ្រួច​អបអរសាទរ​នា​ឱកាស​បុណ្យចូលឆ្នាំ​បងប្អូន​ចិន​-​វៀតណាម​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​កម្លាំង​យើង​បាន​ធ្វើ​កិច្ចសន្យា​និង​កំណត់ហេតុ​ដកហូត​កាំជ្រួច​គ្មាន​ច្បាប់​អនុញ្ញាត​និង​ផាវ​ខុសច្បាប់​ពី​អាជីវករ​ដែល​លក់​ក្នុង​ផ្សារ​ក្នុង​ក្រុង​សៀមរាប​មាន​ដូច​ខាងក្រោម​៖​ ផាវ​គ្រាប់បែក​ចំនួន​៨៦០​គ្រាប់​,​ ផាវ​គ្រាប់​បែកផ្សែង​ចំនួន​១៤៤​គ្រាប់​,​ ផាវ​ទទឹម​ បោក​ផ្ទុះ​ចំនួន​ ០២​ប្រអប់​,​ ផាវ​ខ្សែ​ខ្លី​ ២​ប្រអប់​,​ ផាវ​គ្រាប់​០២​ ប្រអប់​,​ ផាវ​ខ្សែ​ធំ​០២​ប្រអប់​,​ ផាវ​ខ្សែ​ធំ​ជាងគេ​០១​ប្រអប់​និង​កាំជ្រួច​ដើម​ចំនួន​៤២​ដើម​,​កាំជ្រួច​ហោះ​១០០​ដើម​ផង​ដែរ​ ៕

ចំនួនអ្នកទស្សនា

    21134577

  • ថ្ងៃនេះ6571
  • ម្សិលមិញ8701
  • សប្តាហ៍នេះ27511
  • ខែនេះ89941
  • ឆ្នាំនេះ692121
  • សរុប21134577