លោក​ ជួង​ ស៊ា​ង​ហាក់​ អញ្ជើញ​បិទ​វគ្គ​បំប៉ន​ជំនាញ​ស្តី​ពី​តួនាទី​ភារកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល

14-February-2018 | ដោយ ពលមនសិការ

ប៉ៃលិន​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ក្នុង​សាល​ប្រជុំ​ធំ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ បាន​ប្រារព្ធ​កម្មវិធី​ បិទ​វគ្គ​បំប៉ន​ជំនាញ​ស្តី​ពី​តួនាទី​ភារកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ជួង​ ស៊ា​ង​ហាក់​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោក​ ឧត្តមសេនីយ៍ត្រី​ ជា​ ចាន់​ឌិន​ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ រួម​និង​សិក្ខាកាម​-​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ ចូលរួម​សរុប​ចំនួន​ ១២៨​នាក់​ (​ស្រី​ ០៧​នាក់​)​។​

ក្នុង​កម្មវិធី​នេះ​ផង​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ជួង​ ស៊ា​ង​ហាក់​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​ នគរបាល​រដ្ឋបាល​ បាន​មាន​ ប្រសាសន៍​ និង​ណែនាំ​មួយ​ដូច​ជាៈ​ កងកម្លាំង​នគរបាល​ជាតិ​ទាំងអស់​ត្រូវ​ខិតខំ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ដោយ​ខ្លួនឯង​,​ កងកម្លាំង​នគរបាល​ត្រូវ​អនុវត្ត​កិច្ចការ​ តួនាទី​ភារកិច្ច​ផង​ និង​ត្រូវ​សិក្សា​ពង្រីក​ចំណេះ​ដឹងផង​ (​ចំណេះដឹង​-​ចំណេះធ្វើ​),​ មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រូវ​ខិតខំ​បម្រើ​ និង​ផ្តល់​សេវា​ រដ្ឋបាល​ ជូន​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​អោយ​បាន​ល្អ​,​ ប្រសិនបើ​មូលដ្ឋាន​ក្រុង​-​ស្រុក​ មាន​សន្តិសុខ​ សណ្តាប់ធ្នាប់​ សាធារណៈ​ និង​ពុំ​មាន​បទល្មើស​ផ្សេងៗ​កើតឡើង​ នោះ​មាន​ន័យ​ថា​ អធិការ​នគរបាល​ក្រុង​-​ស្រុក​ មាន​សមត្ថភាព​ និង​ការ​ដឹកនាំ​បាន​ល្អ​,​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រូវ​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​បាន​,​ ត្រូវ​មាន​កិច្ចសហការ​ល្អ​ ការ​ឯកភាព​គ្នា​ ជាមួយ​អាជ្ញាធរ​ មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ ៕

 

ចំនួនអ្នកទស្សនា

    20636667

  • ថ្ងៃនេះ12541
  • ម្សិលមិញ10851
  • សប្តាហ៍នេះ79061
  • ខែនេះ194211
  • ឆ្នាំនេះ194211
  • សរុប20636667