កោះកុង ៖ ប្តីចិត្តតិរច្ឆានបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ទោ សំ ខិតវៀត ស្នងការខេត្តបានឲ្យដឹងថាសពរងគ្រោះឈ្មោះ ហាន ធឿន ភេទស្រី ត្រូវបានជនសង្ស័យជាប្តីឈ្មោះ សេង វិបុល យកកាំភ្លើង AK47 បាញ់ចំដើមទ្រូងចំនួន២គ្រាប់ រួចរត់គេចខ្លួន។ មូលហេតុប្រចណ្ឌប្រពន្ធ។
លោកស្នងការបានឲ្យកម្លាំងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពេលឃើញជនសង្ស័យសូមរាយការណ៍ដល់កម្លាំង ដើម្បីកម្លាំងជំនាញចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕