លោក​ធំ​ចេញ​មុខ​អន្តរាគមន៍​ រថយន្ដ​វី​ហ្គោ​ អត់​ពន្ធ​ ពណ៌​ត្រេ​អ៊ី​ស្លាក​លេខ​ខេមរៈភូមិន្ទ​ដឹកឈើ​

14-February-2018 | ដោយ ពលមនសិការ

ឧត្តរមានជ័យ​ ៖​ រថយន្ត​វី​ហ្គោ​អត់​ពន្ធ​ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​ ២.៥៤២៩​ ដែល​ តែងតែ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​បទល្មើស​ឈើ​យ៉ាង​សកម្ម​និង​ជា​អាជីព​ដែល​ត្រូវ​បាន​ លោក​ ខន​ ខែ​ម​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ បង្កា​ប​បាន​ នៅ​ចំណុច​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តរ​ឧត្តរមានជ័យ​ កាលពី​ថ្ងៃ​ទី​២៧​ មក​រា​ ឆាំ្ន​២០១៨​ កន្លង​ទៅ​ថ្មីៗ​នេះ​ឥឡូវ​ត្រូវ​បាន​សមត្ថកិច្ច​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កូន​ក្រៀល​ដោះ​លែង​ទៅ​វិញ​សា្ង​ត់ៗ​ដោយ​រលូន​ហើយ​កាលពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​

​រថយន្ដ​ម៉ា​កវី​ហ្គោ​អត់​ពន្ធ​ ពណ៌​ត្រេ​អ៊ី​ស្លាក​លេខ​ខេមរៈភូមិន្ទ​ ដែល​ឈ្មួញ​ឈើ​ យក​មក​ប្រើប្រាស់​ធ្វើ​ជា​មធ្យោបាយ​សម្រាប់​ដឹក​ ជញ្ជូន​បទល្មើស​ឈើ​ដែល​ ខាង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បាន​ បាន​ល្បី​ថា​ មាន​អ្នកមាន​អំណាច​ចេញ​មុខ​អន្តរាគមន៍​ឲ្យ​ធ្វើការ​ដោះ​លែង​ទៅ​វិញ​យ៉ាង​រលូន​ដោយ​គ្មាន​ការ​ធ្វើការ​ដាក់ទោស​ទណ្ឌ​និង​ធ្វើការ​ផាកពិន័យ​ចូល​រដ្ឋ​ស្ដី​ពី​ច្បាប់​ប្រើប្រាស់​និង​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត​។​

​ជុំវិញ​ការ​ដោះ​លែង​រថយន្ដ​ដឹក​បទល្មើស​ឈើ​ខាងលើ​ លោក​ ខន​ ខែ​ម​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កូន​ក្រៀល​ បាន​ឲ្យ​ដឹង​ថា​ ជា​បទបញ្ជា​ខាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​

​លោក​ អ៊ឹម​សាវ​ រឹទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា​ យោង​ទៅ​លើ​ឈើ​តិច​តូច​គឺ​ធ្វើ​កិច្ចសន្យា​រួច​ធ្វើការ​ដោះ​លែង​ទៅ​វិញ​ ៕

ចំនួនអ្នកទស្សនា

    20635317

  • ថ្ងៃនេះ11191
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77711
  • ខែនេះ192861
  • ឆ្នាំនេះ192861
  • សរុប20635317