កំពង់ចាម ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៦និង១៥ នាទី មានភ្លើងឆេះវាលស្បូវនិងត្រែង នៅចំណុចបឹងកុក ស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
ភ្លើងបានឆេះយ៉ាងខ្លាំងរាលដាលពីកណ្តាលបឹងដេញមកខាងដែលមានផ្ទះប្រជាពលរដ្ឋ។ ដោយមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង១៩និងនាទី ដោយពុំមានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋឡើយ។
ក្នុងកិច្ចប្រតិបត្តិការជួយអន្តរាគមន៍នេះយើងបាន ប្រើប្រាស់រថយន្តចំនួន១០គ្រឿង (រថយន្តខេត្តកំពង់ចាម ៨គ្រឿង និងរថយន្តខេត្តត្បូងឃ្មុំ ២គ្រឿង) ប្រើទឹកអស់ចំនួន ៣០ឡាន ទើបពន្លត់ភ្លើងបាន១០០%។ មូលហេតុ ក្មេងបង្កាត់ភ្លើងអាំងត្រី នៅកណ្តាលបឹង ៕