តាកែវ ៖ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងអញ្ជើញចូលរួម អបអរសាទរបិទសន្និបាតបូកសរុបការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៨ នៅសាលមហោស្រពខេត្តតាកែវ។
ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិកា អនុរដ្ឋលេខាធិកា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្តគណៈប្រតិភូអមដំណើរ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក-លោកស្រីប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងឱកាសនោះ សម្តេចក្រឡាហោម បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់ឯកឧត្តម ស្នងការ លោកស្នងការរង និង លោកអធិការ នៃអធិការដ្ឋានស្រុកបាទីផងដែរ ៕