កំពង់ចាម ៖ នៅវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយពីទទួលបានព័ត៌មានថាមានអគ្គិភ័យកើតឡើងភ្លាមលោកឧត្តមសេនីយ៍ស្នងការបានបញ្ជាឲ្យរថយន្តអគ្គិភ័យចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ សហការជាមួយកម្លាំងអធិការក្រុងកំពង់ចាមនិងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានចេញប្រតិបត្តិការពន្លត់។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហេង ឥទ្ធិរិទ្ធ អាយុ៤០ឆ្នាំ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម នៅក្បែរសាលាចិន ផ្លូវមាត់ទន្លេរ។ មូលហេតុ ដុតធូបសែនចូលឆ្នាំប្រពៃណីជនជាតិចិនហើយធ្លាក់
កំទិចធូបមកលើពូកហើយឆេះរនាបផ្ទះនិងធ្លាក់កំទិចភ្លើងមកលើគ្រឿងបន្លាស់ឡានចាស់ៗទុកក្រោមផ្ទះពេលនេះកម្លាំងនគរបាលអគ្គីភ័យគ្រប់គ្រងបាន ហើយភ្លើងក៏បានរលត់វិញដោយប្រើទឹកអស់១ឡាន។
ក្នុងនាមស្នងការនគរបាលខេត្តកំពង់ចាមសូមរំឮកនឹងដាស់តឿនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ដោយរដូវនេះជារដូវប្រាំងងាយទទួលរងគ្រោះដោយអគ្គិភ័យដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋមុននិងចាកចេញពីលំនៅដ្ឋានសូមពន្លត់ភ្លើងចង្ក្រាន ទាន ធូប និងបិទចរន្តអគ្គិសនីផង(ពាក្យចាស់ពោលថាស៊ូលិចទូកកណ្តាលទន្លេកុំឲ្យភ្លើងឆេះផ្ទះ)បើសិនគម្បីកុំឲ្យមានហេតុការកើតឡើងទាំង២កើតឡើងជាដាច់ខាត ៕