ស្វាយរៀង ៖ កាលពីព្រឹកថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅនៅសាលប្រជុំស្នងការនគរបាលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែកុម្ភៈ និងបូកសរុបលទ្ធផលអនុវត្តសេចក្តីណែនាំលេខ ០០៣ ស.ណ.ន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតី ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរងទទួលសេនាធិការក្រុង/ស្រុក លោកមេបញ្ជាការវរនគរបាលការពារព្រំដែនទាំងពីរ លោកនាយ នាយរងផ្នែកចំណុំស្នងការដ្ឋាននគរបាលខេត្ត និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបវត្តមាន ២៧៨ នាក់ ស្រី ១២ នាក់ ៕