ជនជាតិ​ចិន​ម្នាក់​ត្រូវ​ជនជាតិ​ចិន​ដូច​គ្នា​ចាក់​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​របួសធ្ងន់​

16-February-2018 | ដោយ ពលមនសិការ

​ព្រះ​សី​ហុ​ន​ ៖​ បុរស​ជនជាតិ​ចិន​ម្នាក់​រង​របួសធ្ងន់​លើ​ដងខ្លួន​ដោយ​ស្នាម​កាំបិត​យ៉ាងតិច​៣​កន្លែង​ដោយសារ​ជនជាតិ​ចិន​ដូច​គ្នា​កាប់​ចាក់​និង​កាំបិត​នៅ​ម្តុំ​សណ្ឋាគារ​វិមាន​ខ្សាច់​ស​ កាលពី​ម៉ោង​ជិត​១១​កន្លះ​យប់​ថ្ងៃ​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ ប៉ុន្តែ​ដោយ​របួសធ្ងន់​ពេក​ខាង​ពេទ្យ​ឯកជន​មិន​ហ៊ាន​ទទួល​ ទើប​គេ​នាំ​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​អំពី​រឿងហេតុ​និង​សាវតា​អត្តសញ្ញាណ​ជន​រង​គ្រោះ​និង​ភាគី​ជម្លោះ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

ចំនួនអ្នកទស្សនា

    20635547

  • ថ្ងៃនេះ11421
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77941
  • ខែនេះ193091
  • ឆ្នាំនេះ193091
  • សរុប20635547