ត្បូងឃ្មុំ ៖ កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៨និង១០នាទី នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២១២-២១៣ ស្ថិតនៅភូមិ រោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខៀវ គ្មានភ្លើងបំភ្លឺគ្មានស្លាកលេខ បើកបរដោយឈ្មោះ រុំ សារ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមេមៃ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ(របួសស្រាល) បានឌុបមនុស្សចំនួន០២នាក់ រួមមានទី១-ឈ្មោះ ថា យាត ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ(របួសធ្ងន់), ទី២-ឈ្មោះ ផឹម លាប ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា(ស្លាប់នៅនឹងកន្លែងកើតហេតុ) ពេលមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូម៉ាកវ៉េវ ពណ៌ទឹកមាស គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ាន់ សុខខេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពភ្លាំ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល)បានឌុបមនុស្សចំនួន០២នាក់ រួមមានទី១-ឈ្មោះ ចាន់ លីម ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា ត្រូវជាប្រពន្ធ(របួសស្រាល), ទី២-ឈ្មោះ សុខខេង សុខណេង ភេទស្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នាត្រូវជាកូនបង្កើត(របួសធ្ងន់) អ្នកបើកបរម៉ូតូទាំងពីរ និងអ្នករួមដំណើរមិនពាក់មួកសុវត្ថិភាព ទិសដៅបើកបរបញ្ច្រាសទិសគ្នា ដោយម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានភ្លើងបំភ្លឺបើកបរពីទិសខាងកើតទៅទិសខាងលិចលុះបើកបរដល់ចំណុចកើតហេតុបានរេចង្កូតមកឆ្វេងហើយបានដួលអូសមកបុកម៉ូតូម៉ាកវ៉េវ ពណ៌ទឹកមាស បើកបរពីទិសខាងលិចទៅទិសខាងកើតចំពីមុខពេញទំហឹង ៕