កោះកុង ៖ កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង១១និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយបានកើតឡើង បង្កដោយម៉ូតូកៀរម៉ូតូកើតហេតុលើស្ពានដែកឆ្លងព្រែកកោះប៉ោ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កោះកុង។
សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបរម៉ូតូបង្កឈ្មោះ កយ ង៉ង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ ទ្រាក ឃុំទ្រាក ស្រុកស្រែអំបិល ខេត្តកោះកុង បើម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ ស្លាកលេខកោះកុង1B-0564 មានអ្នករួមដំណើរ ២នាក់ ទី១.ឈ្មោះ ផា អូនភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែ មុខរបរមេផ្ទះនិងក្មេងប្រុសម្នាក់ អាយុ ២ ឆ្នាំ បើកមកពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងមកដល់ចំណុចកើតហេតុបើកគេចក្រឡុកក្បាលស្ពានដោយមានល្បឿនលឿនបានរេចង្កូតចូលមកផ្លូវខាងស្ដាំរបស់គេបានកៀរម៉ូតូដែលកំពុងបើកបរមកបញ្ច្រាសទិសគ្នាបណ្ដាលអោយដួលមានគ្រោះថ្នាក់អ្នកបើកបរម៉ូតូបង្ករងបួសស្រាស អ្នករួមដំណើរពីក្រោយ ឈ្មោះ ផា អូន ភេទស្រី ត្រូវរងរបួសធ្ងន់ បញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យ ក្មេងប្រុសអាយុ២ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកនអ្នកបើកបរម៉ូតូរងគ្រោះ២គ្រឿងទៀត មិនមានរងរបួស មូលហេតុ ខ្វះការប្រុងប្រយ័ត្ន ប្រើប្រាស់ល្បឿន មិនប្រកាន់ស្ដាំ
ម៉ូតូ៣គ្រឿងខូចខាតស្រាល បានធ្វើការដកហូត រក្សាទុកជាវត្ថុតាងបណ្ដោះអាសន្ននៅអធិការ ៕