បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អ​ធ័​ម​និង​កុមារី​ម្នាក់​ទៀត​រង​របួសធ្ងន់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​បុក​ពេញ​មួយ​ទំហឹង​នៅ​ស្រុក​ខ្សាច់កណ្ដាល​

16-February-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ កាលពី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៧​និង​៥០​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ និង​កុមារី​អាយុ​២​ឆ្នាំ​ ទទួល​រង​របួសធ្ងន់​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​បាន​រថយន្ដ​មួយ​គ្រឿង​បើក​វ៉ា​ជែង​ដោយ​មិន​ប្រយ័ត្ន​ បាន​បុក​ពេញ​មួយ​ទំហឹង​ លើ​កំណាត់​ផ្លូវ​លេខ​៨​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦-៣៧​ ស្ថិត​ក្នុងភូមិ​ព្រៃ​ចាស់​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ។​

​ មន្ដ្រី​នគរបាល​ចរាចរណ៍​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ រថយន្ដ​បង្ក​មិន​ស្គាល់​ម៉ាក​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​ បើករថយន្ដ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ចំណែកឯ​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ ណ​ង់​ សំបូ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដុល​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់កណ្ដាល​ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ ធុន​សេ​១១០​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ រួម​ដំណើរ​ជាមួយ​ឈ្មោះ​ សំបូរ​ ធីតា​ ភេទ​ស្រី​ អាយុ​២​ឆ្នាំ​ រង​របួសធ្ងន់​ (​ត្រូវជា​កូនស្រី​)​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​រថយន្ដ​បង្ក​ បើក​តាម​បណ្ដោយ​ផ្លូវ​លេខ​៨​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​បោះពួយ​យ៉ាង​លឿន​វ៉ា​ជេ​ង​រថយន្ដ​មួយ​គ្រឿង​ទៀត​ដែល​បើក​នៅ​ខាង​មុខ​ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ​ ភ្លាម​នោះ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ផ្លូវស្លាប់​ភ្លាមៗ​ រីឯ​កុមារី​ត្រូវជា​កូន​របស់​ជន​រង​គ្រោះ​ទទួល​រង​របួសធ្ងន់​។​ ចំណែកឯ​រថយន្ដ​បង្ក​បាន​បើករថយន្ដ​គេចខ្លួន​បាត់​ស្រមោល​ក្រោយ​ពេល​កើតហេតុ​ ។​

​ក្រោយ​ពី​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​ ភ្លាម​នោះ​ក៏​ចុះ​មក​ធ្វើការ​ពិនិត្យ​វាស់វែង​កន្លែង​កើតហេតុ​ រួច​កសាង​ឯកសារ​ដកហូត​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ ចំពោះ​កុមារី​រង​របួសធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ រីឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ 

ចំនួនអ្នកទស្សនា

    20636167

  • ថ្ងៃនេះ12041
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78561
  • ខែនេះ193711
  • ឆ្នាំនេះ193711
  • សរុប20636167