ម៉ូតូ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់​និង​២​នាក់​ទៀត​របួសស្រាល​នៅ​ស្រុក​ពញាឮ​

16-February-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ កាលពី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​និង​៤៥​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​ និង​២​នាក់​ទៀត​របួសស្រាល​ លើ​កំណាត់​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​ ស្ថិត​ក្នុងភូមិ​ធម្ម​ស្រះ​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ខេត្ត​កណ្តា​ ។​

​ មន្ដ្រី​នគរបាល​ស្រុក​ចរាចរណ៍​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​រង​របួសធ្ងន់​ឈ្មោះ​ ឃុ​ត​ គង់​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1CH-​ 2951​ រួម​ដំណើរ​ជាមួយ​ឈ្មោះ​ ភួ​ន​ ថា​ន​ ភេទ​ស្រី​ យុ​៤០​ឆ្នាំ​ (​រង​របួសធ្ងន់​)​ ។​ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ មាន​ទីលំនៅ​ភូមិ​វាល​ថ្មី​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ។​ ចំណែក​ជន​រង​គ្រោះ​ភាគី​ម៉ូតូ​ម្ខាង​ទៀត​ឈ្មោះ​ កែវ​ ស្រី​ពៅ​ ភេទ​ស្រី​ អ​យុ​២២​ឆ្នាំ​ (​រង​របួសស្រាល​)​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​1C-8274​ រួម​ដំណើរ​ជាមួយ​ឈ្មោះ​ កែវ​ គឹ​ម​ហ៊ា​ង​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជ​យ័​ឧត្ដម​ ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​(​របួសស្រាល​)​ ។​ ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ជ​យ័​ឧត្ដម​ ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​ជន​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ ពាក់​ស្លាក​លេខ​បាត់ដំបង​1C-8274​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ដោយ​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុចកណ្ដាល​ទ្រូងផ្លូវ​ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1CH-2951​ ជិះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ច្រាស់ទិស​គ្នា​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​បុរស​និង​ស្ដ្រី​ម្នាក់​ជា​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1CH-​ 2951​ទទួល​រង​បួស​ធ្ងន់​ ។​ ចំណែកឯ​អ្នក​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ ពាក់​ស្លាក​លេខ​បាត់ដំបង​1C-8274​ ទទួល​រង​របួសស្រាល​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ចំណែកឯ​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះ​ពិនិត្យ​វាស់វែង​ និង​កសាង​ឯកសារ​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​ 


ចំនួនអ្នកទស្សនា

    20634977

  • ថ្ងៃនេះ10851
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77371
  • ខែនេះ192521
  • ឆ្នាំនេះ192521
  • សរុប20634977