ព្រះសីហនុ ៖ ប្រភពពីកម្លាំងនគរបាលក្រុងព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យដែលយកកាំបិតបុ័ងតោកាប់បុរសជនជាតិចិន នៅហាងឈ្មោះ888 (ជាប់ផ្លូវភ្លោះសណ្ឋាគារវិមានខ្សាច់ស) សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៩យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ត្រូវនគរបាលចាប់ខ្លួនបានហើយកាលពីរសៀលថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០១៨។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះ ហន ម៉េងលាប ហៅ(ទី ) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកបកប្រែភាសារចិន ចំណែកជនរងគ្រោះឈ្មោះ Li JiE ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន រងរបួសក្រោមឆ្អឹងជំនី២កន្លែង និងឆ្អឹងខ្នង១កន្លែង។
បច្ចុប្បន្នជនរងគ្រោះកំពុងព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ។ មូលហេតុនៃអំពើហិង្សានេះ កើតឡើងដោយសារជនសង្ស័យខឹងជនរងគ្រោះរុញទ្វារ បន្ទប់ទឹកក្នុងពេលដែលប្រពន្ធរបស់ជនសង្ស័យកំពុងងូតទឹកនៅខាងក្នុងបន្ទប់ទឹក ហើយជនសង្ស័យចូលទៅឃាត់ តែជនរងគ្រោះមិនស្តាប់ ក៏បណ្តាលអោយកើតជាជម្លោះហឹង្សានេះឡើង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕